សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម
សាខាកាកបាទក្រហមខេត្តកំពង់ធំ÷ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ សាខាកាកបាទក្រហម ខេត្តកំពង់
ធំបន្តយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការការពារជំងឺគ្រុនឈាម ដាក់ថ្នាំអាប៊ែតតាមខ្នងផ្ទះ ក្រោមការសម្របសម្រួលរបស់លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមទាំង លោក លោកស្រី មន្ត្រីក្រុមប្រតិបត្តិ និងមន្ត្រីអនុសាខា បុគ្គលិកមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តកាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋនៅភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ដ្វាយ ដែលមានប្រជាពលរដ្ឋចូលរួមសរុប៦៧ នាក់ ព្រមទាំងដាក់ថ្នាំអាប៊ែតបានខ្នងផ្ទះចំនួន៤១ ខ្នងផ្ទះ ។
គោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ទាំងអស់យល់ដឹងអំពីវិធានការការពារជំងឺគ្រុនឈាម ដោយរដូវនេះជារដូវវស្សាភ្លៀងធ្លាក់គ្រប់ទីកន្លែង មានដក់ទឹកអាចបង្កជាជម្រកមូសរស់នៅ ដោយប្រកាន់ភ្ជាប់នូវគោលជំហរស្របតាមពាក្យស្លោក”ខ្ញុំ នឹងគ្រួសារខ្ញុំជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក” ។
ឆ្លៀតក្នុងឱកាសនេះផងដែរលោកស្រីនាយិការងបានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានវត្តមានទីនេះទាំងអស់។
បន្ថែមក្នុងឱកាសនេះផងដែរលោកស្រីបានលើកយកប្រធានបទសំខាន់មួយទៀតដើម្បីឲ្យសហគមន៍មានសុខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង ៤ ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើម។
ស្របតាមទិសស្លោក”ស្រឡាញ់ខ្លួនស្ងួនចំណី”។
ដើម្បីឲ្យសហគមន៍មានភាពធន់និងអាកាសធាតុ សូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយ ដូចជា÷
-ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
-ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ
-មិនដុត ឬកប់សំបកដបជ័រក្នុងដី
ក្នុងពេលនោះផងដែរលោកស្រីក៏បានផ្សព្វផ្សាយបន្ថែមអំពីការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ការជួយសង្គ្រោះបឋម វិធីជួយជនរងគ្រោះស្លាក់ និងការហូរឈាម វិធីការពាររន្ទះ ព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន។ អត្ថបទសាខាកាកបាទក្រហម-ពិនិត្យដោយអ៊ុមញឹប។









![]()
