Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អនុប្រធានប្រចាំការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះសាកសួរសុខទុក្ខ សប្បុរសជន ដែលបានចូលរួមសាងសង់សាលប្រជុំ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកកព្រីង

អនុប្រធានប្រចាំការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះសាកសួរសុខទុក្ខ សប្បុរសជន ដែលបានចូលរួមសាងសង់សាលប្រជុំ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកកព្រីង

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជុំ វីរ: បានទៅសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រគល់លិខិតថ្លែងអំណរគុណជូនដល់សប្បុរសជននានា ដែលបានចូលរួមចំណែកជាមួយឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ ក្នុងការសាងសង់សាលប្រជុំមួយខ្នង ដែលមានទំហំ ៣៦០ម៉ែត្រក្រឡា សម្រាប់ជូនបងប្អូនអតីតយុទ្ធជន ប្រើប្រាស់ជាប្រយោជន៍រួម នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ ទិត ចាន់ នាយសេនាធិការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអ្នកសម្របសម្រួលក្នុងការគ្រប់គ្រងបងប្អូនអតីតយុទ្ធជន និងជាអ្នកដឹកនាំក្នុងការសាងសង់សាលប្រជុំជូនបងប្អូនអតីតយុទ្ធជន បានឡើងរាយការណ៍ អំពីស្ថានភាពជីវភាព និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតជោធិបតីថ្លុកព្រីង ដែលមានចំនួន ២៦៩គ្រួសារ និង ២៤១ ខ្នងផ្ទះ ។ ក្នុងនោះមាន ១០០ខ្នងផ្ទះ ដែលដែលទើបមករស់នៅក្នុងឆ្នាំ ២០២៥ និងថ្មីៗនៅឆ្នាំ ២០២៦នេះ កំពុងជួបការលំបាកមិនទាន់មានផ្លូវធ្វើដំណើរ និងមានការរៀបចំប្រព័ន្ធបណ្ដាញអគ្គិសនីជូនបងប្អូននៅឡើយ។ នៅក្នុងឱកាសនេះដែរ លោកវរសេនីយ៍ទោ ទិត ចាន់ ក៏បានរាយការណ៍អំពីដំណើរការនៃការសាងសង់សាលប្រជុំថ្មីនេះ ដែលត្រូវបានចំណាយទឹកប្រាក់សរុបចំនួន ១០,០០០ដុល្លារ និង ១៤,៤០៥,០០០រៀល ក្នុងនោះឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ បានជួយឧបត្ថម្ភទឹកប្រាក់ចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក ព្រមទាំងសប្បុរសជនមួយចំនួនទៀត ដែលបានចូលរួមចំណែក ក្នុងការសាងសង់នេះ បានទទួលលិខិតថ្លែងអំណរគុណនៅពេលនេះផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន  និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលសម្ដេច និងឯកឧត្តម តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខនិងជីវភាពរស់នៅចំពោះបងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា និងសូមជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការកុំឃ្លៀងឃ្លាតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម នួន  ផារ័ត្ន និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាកិច្ចដំណើរការក្នុងការសាងសង់សាលប្រជុំជូនដល់បងប្អូនអតីតយុទ្ធជន ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមចំណែកក្នុងការបំពេញបន្ថែម ឲ្យសាលប្រជុំរបស់បងប្អូនអតីតយុទ្ធជនបានចេញជារូបរាងនៅថ្ងៃនេះ ប៉ុន្តែនៅខ្វះថវិកាមួយចំនួនទៀត ដើម្បីរៀបចំចាក់សាបក្រាលបាតក្រោម និងខឿនជុំវិញ ព្រមទាំងសាងសង់បង្គន់អនាម័យមួយខ្នង និងថ្នាំពណ៍សម្រាប់លាបជញ្ជាំងកែលម្អសោភ័ណភាពបន្ថែមទៀត ។ ដោយឡែកពាក់ព័ន្ធនឹងការរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលមានការលំបាកផ្លូវធ្វើដំណើរ គណៈកម្មាធិការសមាគមអតីយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដាក់សំណើរួចហើយទៅក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។ ចំពោះបញ្ហាការរៀបចំបណ្ដាញភ្លើង ចំពោះមុខនេះ ឯកឧត្តម នួន ផារ័ត្ន បានសម្រេចផ្ដល់អំពូលភ្លើងសូឡាចំនួន ៤០ដើម  ដើម្បីដាក់បំភ្លឺតាមដងផ្លូវ ដែលនឹងត្រូវរៀបចំជូនបងប្អូននៅពេលខាងមុខនេះ ។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV