Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ លឹម មួយស្រៀន អញ្ជើញចែកចង្ក្រានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋចំនួន៣២១ គ្រួសារ ស្ថិតនៅសាលាសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

លោកជំទាវ លឹម មួយស្រៀន អញ្ជើញចែកចង្ក្រានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋចំនួន៣២១ គ្រួសារ ស្ថិតនៅសាលាសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
 
(កំពង់ធំ)៖ លោកជំទាវ លឹម មួយស្រៀន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពអភិវឌ្ឍន៍ខេត្តកំពង់ធំ ភរិយា ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពអភិវឌ្ឍន៍ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីចែកចង្ក្រានសន្សំសំចៃថាមពល
ជូនប្រជាពលរដ្ឋចំនួន ៣២១ គ្រួសារ នៅសាលាសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
 
ពិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយការប្រើប្រាស់ អុស ធ្យូង កាត់បន្ថយផលប៉ះពាល់ដល់ការបំរែបំរួលអាកាសធាតុ  និងបង្ហាញពីការយកចិត្តទុកដាក់របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
 
ក្នុងឱកាសនោះ លោកជំទាវ លឹម មួយស្រៀន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី និងជាពិសេស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ផងដែរ
លោកជំទាវបានបញ្ជាក់ជូនថា ចង្ក្រានដែលចែកជូនប្រជាពលរដ្ឋនេះ គឺជាអំណោយរបស់សមាគមនារីកម្ពុជាថ្នាក់កណ្តាល សហការជាមួយក្រុមហ៊ុនអ៉ីនត្រាកូ​ ប្រទេសវៀតណាម ក្រោមការដឹកនាំសម្របសម្រួលរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ។ លោកជំទាវបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ បច្ចុប្បន្នស្ថិតក្នុងរដូវវស្សា ដែលអាចមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ ផ្គរ និងរន្ទះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។ ទន្ទឹមនឹងនេះ សូមពិនិត្យ និងធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាព ឬខូចខាត ឱ្យបានទាន់ពេលវេលា ។
 
ជាមួយគ្នានេះ លោកជំទាវក៏បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋ ថែរក្សាសុខភាពអោយបានល្អ ការរស់នៅមានអនាម័យ ជៀសវាង អាហារប្រៃ អាហារផ្អែម គ្រឿងស្រវឹង និងគ្រឿងញៀនជាដើម ។ អត្ថបទ ចន្ថា បុណ្យឫទ្ធិ

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV