Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

បិទវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំលក់រាយថ្នាំកសិកម្ម និងជីកសិកម្ម បន្ទាប់ពីដំណើរការអស់រយៈពេល 3 ថ្ងៃ

បិទវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំលក់រាយថ្នាំកសិកម្ម និងជីកសិកម្ម បន្ទាប់ពីដំណើរការអស់រយៈពេល 3 ថ្ងៃ

(កំពង់ធំ) បន្ទាប់ពីដំណើរការអស់រយៈពេល 3 ថ្ងៃរួចមក វគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំលក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ត្រូវបានប្រារព្ធពិធីបិទនៅព្រឹកនៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦ ក្រោមវត្តមានលោកប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ។

តាមរបាយការណ៍របស់ លោក សំរិត គ្រុយ ប្រធានការិយាល័យនីតិកម្មកសិកម្មបានឱ្យដឹងថា
វគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈលើកទី១៤ នេះមានរយៈពេល០៣ ថ្ងៃចាប់ពីថ្ងៃទី២៩-៣១ ខែ កក្កដា ឆ្នាំ២០២៦ ដែលមានសិក្ខាកាមចូលរួមសរុបមាន ១៨៩ នាក់ មកពីបណ្តា ខេត្ត ចំនួន ១៦ ក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ គ្រូឧទ្ទេសបានពន្យល់លំអិតច្បាស់លាល់គ្រប់បង្ហាញ និងមានសំណួរ ចំលើយ យ៉ាងច្រើន ដែលទាក់ទងនិងមេរៀន ដែលធ្វើអោយសិក្ខាមបានយល់ច្បាស់ អំពីតួនាទី និងកាព្វកិច្ចសម្រាប់ អាជីវករ លក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម បានយល់អំពីច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម ស្គាល់អំពី ប្រភេទផលិតផលដែលហាមឃាត់ និងបច្ចេកទេសប្រើប្រាស់ជី ថ្នាំកសិកម្មបានត្រឹមត្រូវ ។

មានប្រសាសន៍បិទវគ្គបណ្ដុះបណ្ដាលលោកប៉ែនវណ្ណរិទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តធំ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈរៀបចំ គ្រូបង្គោល និងសិក្ខាកាមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ធ្វើឱ្យវគ្គបណ្តុះបណ្តាលសម្រេចបានលទ្ធផលល្អប្រសើរ។

លោកបានបញ្ជាក់ថា ចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងជួយលើកកម្ពស់សមត្ថភាពអ្នកប្រកបអាជីវកម្មលក់ដុំ និងលក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ឱ្យអនុវត្តអាជីវកម្មស្របតាមច្បាប់ បច្ចេកទេស និងស្តង់ដារសុវត្ថិភាព ដែលរួមចំណែកការពារសុខភាពប្រជាពលរដ្ឋ ការពារបរិស្ថាន និងលើកកម្ពស់វិស័យកសិកម្មឱ្យមាននិរន្តរភាព។
ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ យកចំណេះដឹងដែលទទួលបានទៅអនុវត្តជាក់ស្តែង បន្តគោរពបទប្បញ្ញត្តិពាក់ព័ន្ធ និងផ្តល់សេវាប្រកបដោយការទទួលខុសត្រូវ សុចរិតភាព និងគុណភាពខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ប្រជាកសិករ និងអភិវឌ្ឍវិស័យកសិកម្មនៅខេត្តកំពង់ធំឱ្យកាន់តែរីកចម្រើន។ អត្ថបទអ៊ុត ដាវីត-ពិនិត្យនិងកែសម្រួលអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV