Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ៖ GDP មិនត្រឹមជាត្រីវិស័យសម្រាប់វាស់វែងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសក្តានុពល និងក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ

ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ៖ GDP មិនត្រឹមជាត្រីវិស័យសម្រាប់វាស់វែងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសក្តានុពល និងក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ

(កំពង់ធំ)៖ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានមានប្រសាសន៍ថា ផលិតផលក្នុងស្រុកសរុប មិនត្រឹមតែជាត្រីវិស័យដ៏មានសារៈសំខាន់សម្រាប់ការវាស់វែងសកម្មភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងពីសក្តានុពល និងលទ្ធភាពអភិវឌ្ឍរបស់វិស័យនានា ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ការលើកឡើងរបស់ឯកឧត្តមធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ខេត្តកំពង់ធំ ដែលរៀបចំឡើងនៅសាលប្រជុំប្រាសាទតោ នៃសាលាខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល និងអភិបាលរងក្រុង ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម រិន វីរៈ បានលើកឡើងថា ការប្រកាសផ្សព្វផ្សាយលទ្ធផលបឋម GDP សម្រាប់ខេត្តកំពង់ធំ នាពេលនេះ មានសារៈសំខាន់យ៉ាងខ្លាំង ព្រោះមិនត្រឹមតែផ្តល់ជាទិន្នន័យស្ថិតិសម្រាប់ការវាស់វែងស្ថានភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសក្តានុពល និងលទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល អាជ្ញាធរដែនដី វិស័យឯកជន និងប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានបន្តថា ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏កំពុងខិតខំដោះស្រាយបញ្ហាប្រឈម និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃស្ថានការណ៍សេដ្ឋកិច្ច និងសង្គម ទាំងក្នុង និងក្រៅប្រទេស តាមរយៈការចាត់វិធានការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ចំទិសដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម បានបន្ថែមថា ដើម្បីសម្រេចចក្ខុវិស័យដ៏មានតម្លៃសម្រាប់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានកំណត់ការកសាង និងអភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធជាអាទិភាព ដោយផ្តោតលើ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ព្រមទាំងជំរុញការកែទម្រង់អភិបាលកិច្ចឱ្យកាន់តែស៊ីជម្រៅ សំដៅធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងរដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ និងគាំទ្រការអភិវឌ្ឍប្រទេសជាតិប្រកបដោយប្រសិទ្ធភាព ចីរភាព ភាពធន់ និងបរិយាប័ន្ន។

ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំ និងការប្រើប្រាស់ទិន្នន័យ GDP ប្រកបដោយគុណភាព និងភាពជឿជាក់ខ្ពស់ នឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការសម្រេចចិត្តផ្នែកគោលនយោបាយ ការបែងចែកធនធាន និងការកំណត់អាទិភាពអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តកំពង់ធំឱ្យកាន់តែរឹងមាំ។ អត្ថបទដោយ សូរហ៊ាន សំអាង

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV