Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេស ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ថ្នាក់ខេត្ត

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេស ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ថ្នាក់ខេត្ត

(កំពង់ធំ)៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេស ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

កិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី លោក តាន់ វាសនា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល និងអភិបាលរងក្រុង ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោក តាន់ វាសនា  បានសម្តែងការស្វាគមន៍ចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល  និងបានបញ្ចាក់ពីរការងារអនុវត្តកន្លងមក របស់មន្ទីរអភិវឌ្ឍន៍ជនបទ ក៏ដូចជាគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ និងអាជ្ញាធគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ចូលរួមយ៉ាងជិតស្និទ្ធិ ក្នុងការអនុវត្តលើការងារផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទនេះ ដោយសម្រេចបានជោគជ័យ និងប្រែក្លាយខេត្តកំពង់ធំ ជាខេត្តបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កាលពីឆ្នាំ២០២៥ និងបានគ្រោងទុកខេត្តគ្មានការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នៅឆ្នាំ២០៣០។

លោកបានបន្តថា ដើម្បីឱ្យខេត្តកំពង់ធំ សម្រេចបានតាមគោលដៅ ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងនោះត្រូវតែមានកិច្ចសហការួមគ្នា រវាងមន្ទីរខេត្ត និងរដ្ឋបាលក្រុង ស្រុក ស្ថាប័នពាក់ព័ន្ធ អង្គការគូន ពិសេសការចូលរួមផ្ទាល់ពីសហគមន៍មូលដ្ឋាន ក្នុងការជួយរៀបចំ និងគ្រប់គ្រងទិន្នន័យអនាម័យ ជួយអប់រំ ព្រមទាំងផ្សព្វផ្សាយដល់សគមន៍សាង់សង់ និងប្រើប្រាស់បង្គន់គ្រប់ខ្នងផ្ទះៗ និងស្នើសុំសូមអង្គការដៃគូជួយគាំទ្រតាមបណ្តាភូមិ ឃុំគោលដៅក្នុង ស្រុកដើម្បីសម្រេចតាមផែនការ CLF+។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម តាំង ម៉េងលាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្តនិងគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានខិតខំការពារ ថែរក្សាសុខសន្តិភាព និងបានបន្តអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែម ទៀត ដោយបានកំណត់អាទិភាពគន្លឹះ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា (ឌីជីថល) ដើម្បីសម្រេចបាននូវចក្ខុវិស័យ កម្ពុជាក្លាយជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម បានបន្តថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ដោយកំណត់យកចក្ខុវិស័យលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមនិងវប្បធម៌ ដែលមានគោលបំណង ធ្វើឱ្យប្រជាជននៅតំបន់ជនបទមាន ជីវភាពសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អប្រកបដោយថីរភាព និងមានសេចក្តីថ្លៃថ្នូរ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានជរុញអាជ្ញាធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាគ្រប់ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ បន្តរួមចំណែកពង្រឹងការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទនៅក្នុខេត្តកំពង់ធំ ដើម្បីលើកកម្ពុស់គុណភាពជីវិត សុខមាលភាពប្រពលរដ្ឋ និងរួមចំណែកជរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV