សិក្ខាកាម២៧រាជធានី/ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញបេសកកម្មផ្លាស់ប្ដូរបទពិសោធន៍ និងក្រសោបយកចំណេះដឹងផ្នែកព័ត៌មានវិទ្យា និងសារព័ត៌មានយ៉ាងសកម្ម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម
(ទីក្រុងហូជីមិញ)៖ ប្រតិភូ និងសិក្ខាកាមតំណាងឱ្យ២៥ រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២៥រូប បានបំពេញបេសកកម្មផ្លាស់ប្ដូរបទពិសោធន៍ និងក្រសោបយកចំណេះដឹងផ្នែកព័ត៌មានវិទ្យា និងសារព័ត៌មានយ៉ាងសកម្ម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ប្រតិភូនាំមុខក្នុងបេសកកម្មនេះ រួមមាន លោក សាន សុភា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងលោក នូ សត្យា មន្ត្រីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដោយមានការទទួលស្វាគមន៍ និងសម្របសម្រួលយ៉ាងស្និទ្ធស្នាលពីភាគីវៀតណាម នៃអាជ្ញាធរសារព័ត៌មាន (Authority of Press) ក្រោមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រួមមាន Mrs. Duo’ng, Mrs. Trang និងអ្នកបកប្រែ Mr. Hai។
នៅក្នុងឱកាសនោះ សិក្ខាកាមកម្ពុជាក៏បានឈ្វេងយល់បន្ថែមអំពីបរិបទប្រទេសវៀតណាម ដែលបច្ចុប្បន្នមានរាជធានី-ខេត្តចំនួន៣៤(កាត់បន្ថយពី៦៤) ខណៈទីក្រុងហូជីមិញមានប្រជាជនរស់នៅប្រមាណ១៤លាននាក់។
វគ្គបណ្តុះបណ្តាល និងការផ្លាស់ប្តូរបទពិសោធន៍រយៈពេល ៣ ថ្ងៃនេះ បានផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
១.ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៦៖ សិក្ខាកាមបានសិក្សាពីប្រភពព័ត៌មាន និងរូបមន្តគ្រឹះ 5W+H ព្រមទាំងបច្ចេកទេសសរសេរព័ត៌មានតាមទម្រង់ផ្សេងៗ រួមមាន៖
◦ ទម្រង់ពីរ៉ាមីតត្រឡប់ (Inverted Pyramid)
◦ ទម្រង់ម៉ាទីស (Mathis style)
◦ ទម្រង់ Focus style
◦ ទម្រង់ Diamond style
◦ ទម្រង់ Story arc
◦ ទម្រង់ Circular nature
២.ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៦៖ សិក្ខាកាមបានទទួលបានការអនុវត្តបន្ថែមលើជំនាញថតរូបភាព និងវីដេអូទោល (Fix video) ដោយប្រើប្រាស់ទូរសព្ទដៃស្មាតហ្វូន តាមរយៈបច្ចេកទេសប្លង់ថត Wide shot, Close shot និង Close-up shot។
៣.ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៦៖ សិក្ខាកាមបានបន្តក្រសោបយកចំណេះដឹងបន្ថែមលើការផលិតវីដេអូ Blog និងការថតរូបភាព/វីដេអូតាមទូរសព្ទដៃស្មាតហ្វូន៖
◦ ការប្រៀបធៀបរបៀបថតតាមទូរសព្ទ និងកាមេរ៉ាអាជីព (Professional Camera) ក្នុងព្រឹត្តិការណ៍សំខាន់ៗ
◦ បច្ចេកទេសចាប់មុំកាមេរ៉ា និងការត្រៀមលក្ខណៈផ្សាយផ្ទាល់ (Live stream) រួមទាំងការរៀបចំឧបករណ៍ឱ្យបានគ្រប់គ្រាន់
◦ ការសិក្សា និងចុះពិនិត្យទីតាំងជាក់ស្តែងមុនពេលកម្មវិធី ឬព្រឹត្តិការណ៍ចាប់ផ្តើម។
នៅរសៀលថ្ងៃទី២៩ កក្កដា ២០២៦បានចែករំលែកបន្ថែមពីនេះ គណៈប្រតិភូក៏បានដឹងពីការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយរបស់កាសែតយុវជន “Tuổi Trẻ” ដែលមានបុគ្គលិកសរុបប្រមាណ៣០០នាក់ ហើយបច្ចុប្បន្នបានផ្អាកការបោះពុម្ពលើក្រដាស ដោយបង្វែរមកផ្សព្វផ្សាយលើប្រព័ន្ធឌីជីថលវិញ។ សិក្ខាកាមទាំងអស់ក៏ត្រូវបានគណៈចាត់តាំងកម្មវិធី អញ្ជើញចូលរួមទស្សនកិច្ចសិក្សាផ្ទាល់នៅការិយាល័យនិពន្ធនាយកនៃកាសែតយុវជន “Tuổi Trẻ” ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារជាក់ស្តែង។
៤.នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦÷ សិក្ខាកាមបានសិក្សាអនុវត្តជាក់ស្ដែង ពីការថតវីដេអូខ្លីៗនៅទូរស័ព្ទ ទូរសព្ទស្មាតហ្វូន ដើម្បីយកមកកាត់នៅក្នុងកម្មវិធីCapCat ចំនួន១នាទី ឬក៏៣នាទីដើម្បីឱ្យវីដេអូមានភាពស្រស់ស្អាត។ បន្ទាប់ពីសិកា្ខកាមកាត់វីដេអូរួចហើយ លោកគ្រូអ្នកសម្របសម្រួលហើយ បានឱ្យសិក្ខាកាមនីមួមួយៗឡើងពន្យល់ពីវីដេអូរបស់របស់ខ្លួនដែលបានកាត់រួច លោកគ្រូអ្នកសម្របសម្រួលក៏បានបន្ថែមនូវចំណុចខ្វះខាតនៅក្នុងវីដេអូរបស់សិក្ខាមនោះ។
សូមបញ្ជាក់ផងដែរថា ក្រោយពីសិក្សារយៈពេល៤ថ្ងៃកន្លងមកនេះ គណៈធិបតីក៏បានប្រគល់វិញ្ញាប័ណបត្រ ដល់សិក្ខាកាមចំនួន២៧រូប ដែលអញ្ជើញមកពីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិយាកាសទំនាក់ទំនងគ្នាយ៉ាងស្អិតរមាស់រវាងភាគីកម្ពុជានិងវៀតណាម។ អត្ថបទលោក ធូ កែវមុន្នី




















![]()
