Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ ប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួនដល់ព្រះមេគណខេត្តទាំងពីរគណៈ និងព្រះអនុគណក្រុង-ស្រុកគណៈមហានិកាយ ចំនួន ១១វត្ត នៅវត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ ប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួនដល់ព្រះមេគណខេត្តទាំងពីរគណៈ និងព្រះអនុគណក្រុង-ស្រុកគណៈមហានិកាយ ចំនួន ១១វត្ត នៅវត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ)៖   នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការរដ្ឋបាលខេត្ត បានរួមគ្នារៀបចំពិធីប្រគេនទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដល់ព្រះមេគណខេត្តទាំងពីរគណៈ និងព្រះអនុគណក្រុង-ស្រុកគណៈមហានិកាយ ចំនួន ១១វត្ត នៅវត្តកំពង់ធំ។

នារដូវកាលចូលវស្សានេះ ថ្នាក់ដឹកនាំ បងប្អូនមន្ត្រីរាជការរដ្ឋបាលខេត្ត និងមន្ទីរចំណុះ បានមូលមតិគ្នា ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុ ប្រគេនជូនវត្តចំនួន ១១ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីប្រគេនព្រះសង្ឃ និងភិក្ខុសង្ឃគង់ចាំវស្សា (៣ខែ) នៅតាមវត្តអារាមនានា ដែលនារដូវកាលនេះ ព្រះសង្ឃត្រូវជៀសវាងការធ្វើដំណើរក្នុងរដូវវស្សា ពិធីនេះក៏ជាឱកាសសម្រាប់ព្រះសង្ឃពង្រឹងសមាធិ និងការសិក្សាព្រះធម៌យើង នាំឧបត្ថម្ភគាំទ្រទៅតាមលទ្ធភាព ក្នុងវិស័យសាសនាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាទាំងអស់គ្នា។

សូមរំលឹកថា ពិធីចូលវស្សា គឺជាបុណ្យសាសនាដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែភទ្របទ រយៈពេល៣ខែ។ ពិធីនេះតំណាងឱ្យការចាប់ផ្តើមវស្សារបស់ព្រះសង្ឃ និងជាឱកាសសម្រាប់ពុទ្ធសាសនិកជនពង្រឹងសីលធម៌ និងសទ្ធាធម៌របស់ខ្លួន។ ក្នុងអំឡុងពិធីនេះ ព្រះសង្ឃបានរៀបចំការប្រកាសចូលវស្សា រៀបចំព្រះវិហារ និងកន្លែងសមាធិ និងការរក្សាសីល ហើយពិធីនេះ ជាឱកាសដល់ពុទ្ធសាសនិកជនធ្វើកុសលកម្ម បំពេញបារមី និងពង្រឹងសទ្ធាដល់ព្រះសង្ឃ ក៏ប្រើពេលនេះ ដើម្បីព្យាយាមបំពេញវិបស្សនាធម៌ និងផ្សព្វផ្សាយព្រះធម៌ ដល់ពុទ្ធបរិស័ទ្ធ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ធំតែងតែរៀបចំពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តនានានៅក្នុងខេត្ត មុនដល់ថ្ងៃបុណ្យចូលវស្សា ដោយមិនធ្លាប់ខកខានឡើយ ពិធីនេះប្រគេនទៀនព្រះវស្សា និងទេយ្យទានសម្រាប់ព្រះសង្ឃត្រៀមចូលព្រះវស្សានាពេលខាងមុខនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ៕ អត្ថបទ រដ្ឋបាលខេត្ត

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV