Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ជី និងថ្នាំកសិកម្ម

រដ្ឋបាលខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ជី និងថ្នាំកសិកម្ម

(AKPកំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់សម្ភារៈកសិកម្ម (ជី និងថ្នាំកសិកម្ម) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឡោ រស្មី  អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម លី វេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំមន្ទីរជំនាញ ព្រមទាំងអាជីវករលក់ជី និងថ្នាំកសិកម្មមកពីបណ្តារាជធានី-ខេត្តនានា។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម លី វេត និងឯកឧត្តម ឡោ រស្មី បានមានប្រសាសន៍ថា វិស័យកសិកម្ម គឺជាវិស័យដ៏សំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍជនបទ។ ដូច្នេះ ការពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់សម្ភារៈកសិកម្ម គឺជាកត្តាចាំបាច់ ដើម្បីធានាឱ្យការផ្គត់ផ្គង់ធាតុចូលកសិកម្មប្រកបដោយគុណភាព សុវត្ថិភាព និងស្របតាមច្បាប់ជាធរមាន។

ឯកឧត្តម លី វ៉េត បានបញ្ជាក់ថា អាជីវករលក់ជី និងថ្នាំកសិកម្ម មិនត្រឹមតែជាអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកផ្តល់ព័ត៌មាន និងណែនាំបច្ចេកទេសដល់ប្រជាកសិករ អំពីការប្រើប្រាស់ជី និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ សុវត្ថិភាព និងមានប្រសិទ្ធភាព។ អាជីវករទាំងអស់ត្រូវបន្តអនុវត្តការធ្វើអាជីវកម្មដោយគោរពច្បាប់ និងស្តង់ដារបច្ចេកទេស ដើម្បីរួមចំណែកលើកកម្ពស់គុណភាពផលិតកម្មកសិកម្ម និងការពារសុខភាពអ្នកប្រើប្រាស់។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ គិតត្រឹមឆ្នាំ២០២៦ ខេត្តបានរៀបចំវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ជី និងថ្នាំកសិកម្មចំនួន១៤វគ្គ ដែលមានសិក្ខាកាមសរុប១,៧១៧នាក់។

ដោយឡែក វគ្គដែលកំពុងដំណើរការនាពេលនេះ មានសិក្ខាកាមចំនួន១៧០នាក់ មកពី១៦រាជធានី-ខេត្ត។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រង ការរក្សាទុក ការដឹកជញ្ជូន ការតាំងលក់ និងការប្រើប្រាស់ជី និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ សំដៅធានាសុវត្ថិភាពអ្នកប្រើប្រាស់ លើកកម្ពស់គុណភាពផលិតកម្មកសិកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលរងខេត្ត បានអំពាវនាវដល់សិក្ខាកាមទាំងអស់ ខិតខំសិក្សា ស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីយកចំណេះដឹងដែលទទួលបានទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងផ្សព្វផ្សាយបន្តដល់ប្រជាកសិករនៅតាមមូលដ្ឋាន រួមចំណែកលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាពក្នុងវិស័យកសិកម្មកម្ពុជា។

អត្ថបទដោយ លោក ថុង ពុលររិទ្ធី
ពិនិត្យនឹងកែសម្រួលដោយលោកស្រី កែវ បូរី

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV