ឧត្តមសេនីយ៍ទោ សោម ស៊ុននិងសហការីចុះសាកសួរសុខទុក្ខលោកវរសេនីយ៍ទោ នួន គឹមអាង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ
(កំពង់ធំ) នៅរសៀលថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីទៅសាកសួរសុខទុក្ខលោកវរសេនីយ៍ទោ នួន គឹមអាង នាយលេខាធិការដ្ឋាន នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ នួន គឹមអាង បានថ្លែងថា នៅរសៀលថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ លោកមានអាការៈធ្វើទុក្ខយ៉ាងខ្លាំង ដោយសម្រាន្តមិនបាន និងឡើងសម្ពាធឈាមខ្ពស់ ព្រមទាំងមានអាការៈក្អួតចង្អោរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិនិត្យ និងសម្រាកព្យាបាលជំងឺ ដែលមកដល់ពេលបច្ចុប្បន្ននេះ អាការៈជំងឺមានភាពធូរស្រាលឡេីងវិញហើយ ។ ជាមួយនោះដែរ លោកវរសេនីយ៍ទោ នួន គឹមអាង ក៏បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងព្យាបាលជំងឺជូនគាត់ ដោយការទទួលខុសត្រូវខ្ពស់ និងមិនគិតកម្រៃសេវាក្នុងការព្យាបាលជំងឺឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់លោកវរសេនីយ៍ទោ នួន គឹមអាង ត្រូវអនុវត្តតាមការណែនាំរបស់លោកគ្រូ និងអ្នកគ្រូពេទ្យ ដោយត្រូវគោរពតាមវេជ្ជបញ្ជារបស់លោកវេជ្ជបណ្ឌិត ។ ព្រមជាមួយនោះដែរ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ និងឆាប់បានជាសះស្បើយ ដេីម្បីបន្តបំពេញភារកិច្ច ដែលបច្ចុប្បន្នកំពុងមមាញឹកក្នុងកិច្ចការចាំបាច់មួយចំនួន ដែលមិនអាចខ្វះវត្តមានរបស់លោកនាយលេខាធិការដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានឡើយ ។ នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា យោធិនគ្រប់រូបត្រូវតែមានគុណធម៌ ចេះរួមសុខរួមទុក្ខជាមួយគ្នា ត្រូវចេះជួយគ្នាទៅវិញទៅមក នៅក្នុងពេលដែលយើងមានទុក្ខលំបាក ។ ដែលគុណធម៌នេះ យោធិនគ្រប់រូបមិនអាចខ្វះបានឡើយ ។ ហើយនៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់កន្ត្រកផ្លែឈើមួយកន្ត្រក និងថវិកាមួយចំនួន ជូនដល់លោកវរសេនីយ៍ទោ នួន គឹមអាង និងក្រុមគ្រួសារដើម្បីដោះស្រាយនូវរាល់ការលំបាកផ្សេងៗ ក្នុងការព្យាបាលជំងឺ និងសម្រាប់សេចក្ដីត្រូវការក្នងការថែរក្សាសុខភាព ដើម្បីបន្តបំពេញភារកិច្ចដែលកំពុងរង់ចាំ ។
លោកវរសេនីយ៍ទោ នួន គឹមអាង បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិននៅក្រោមឱវាទ និងតែងតែបានចូលរួមជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗ គ្រប់បែបយ៉ាង ដែលនេះជាគុណធម៌មិនអាចខ្វះបាន ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យកែសម្រួលអ៊ុមញឹប។









![]()
