Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំជំរុញឱ្យមន្ទីរជំនាញនិងអង្គភាពពាក់ព័ន្ធយកចិត្តទុកដាក់ធ្វើផែនការវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ឲ្យបានទាន់ពេលវេលា

រដ្ឋបាលខេត្តកំពង់ធំជំរុញឱ្យមន្ទីរជំនាញនិងអង្គភាពពាក់ព័ន្ធយកចិត្តទុកដាក់ធ្វើផែនការវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ឲ្យបានទាន់ពេលវេលា

(កំពង់ធំ) ÷ ឯកឧត្តម ហ៊ឹម លីម៉េង អភិបាលរងខេត្តបានជំរុញឱ្យមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធខិតខំយកចិត្តទុកដាក់ធ្វើផែនការវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ឲ្យបានទាន់ពេលវេលា។ ឯកឧត្តមលើកឡើងដូចនេះក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៧-២០២៩ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ។

ឯកឧត្តមបញ្ជាក់ថាគោលបំណងនៃកិច្ចប្រជុំនេះគីដើម្បីឲ្យអ្នកពាក់ព័ន្ធយល់ពីខ្លឹមសារនៃសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តបានយល់ពីខ្លឹមសារលិខិតបទដ្ឋាននានាកញ្ចប់ថវិកាប្រចាំឆ្នាំ សារសំខាន់នៃការចូលរួម និងចូលរួមកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត។

ឯកឧត្តមបានបន្ថែមថាកម្មវិធីនេះមានសារៈសំខាន់សំរាប់ការរៀបចំផែនការ និងសូចនាករដើម្បីវាស់វែង និងបញ្ចូលសកម្មភាពអត្ថិភាពដើម្បើធ្វើឲ្យផែនការតាមការរំពឹងទុកទទួលបានជោគជ័យ។

ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវក្ដាប់ឲ្យបានពីគោលបំណង នៃសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ព្រមទាំងទទួលបានការណែនាំពីនិតិវិធីនៃការរៀបចំ នឹងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តដោយបានយល់ និងចេះបំពេញតារាងគោលមួយចំនួនដែលបានជូនភ្ជាប់។

ឯកឧត្តមសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណារៀប ចំផែនការនេះទៅតាមកាលកំណត់និងទាន់ពេលវេលា។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV