Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអ៊ុត វណ្ណរ៉ា ប្រធានកាកបាតក្រហមអនុសាខាស្រុកកំពង់ស្វាយខេត្តកំពង់ធំបានទទួលជំនួយពីព្រះចៅអធិការវត្តពុទ្ធរង្សី

លោកអ៊ុត វណ្ណរ៉ា ប្រធានកាកបាតក្រហមអនុសាខាស្រុកកំពង់ស្វាយខេត្តកំពង់ធំបានទទួលជំនួយពីព្រះចៅអធិការវត្តពុទ្ធរង្សី

ព្រះបុណ្ណធម្មវេទីបណ្ឌិត ម៉ន វិមាន ព្រះរាជាគណថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជានិងជាទីប្រឹក្សាផ្ទាល់គណសង្ឃនាយក និងជាប្រធានក្រុមប្រឹក្សាសមាគមថ្នាលយុវជនកម្ពុជាសាខាកំពង់ធំរួមជាមួយលោកបណ្ឌិត សាម ឌឿងសុជាតិ ប្រធានប្រត្តិបត្តិសមាគមថ្នាលយុវជនកម្ពុជាខេត្តកំពង់ធំបានដឹកនាំសមាជិកសមាជិកានាំយកជំនួយជូនដល់សាខាកាកបាតក្រហមស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦July 27, 2026
សមាគមថ្នាលយុវជនកម្ពុជាបាននាំយកគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់រួមមាន
១ អង្ករ៥០០ គីឡូក្រាម
២ សម្ភារៈប្រើប្រាស់២០ឈុត
៣ ទឹកផ្លែឈើ២០កេស
៤ ទឹកសុទ្ធ២០កេស
៥ ទឹកត្រី២០យួរ
៦ ទឹកសុីអុីវ២០យួរ
៧ ថវិការ៤០០ ០០០រៀល

សមាសភាពចូលរួមមាន
១ ព្រះគ្រូបណ្ឌិត ម៉ន វិមាន
២ លោក បណ្ឌិត សាម ឌឿងសុជាតិ
៣ លោក កាន់ ណូរ៉ាត់
៤ លោក ផន ជន
៥ លោកស្រី វ័ន្ត ចាន់ធូ
៦លោកស្រី ម៉ៅ ស្រីស្រស់
៧ លោក គី វឿន
៨ លោក សេង ឌីណា
៩លោក សិន សំអន
១០ លោក អៀន គ្រីន
១១ លោក ឈួន មុនី
១៣ លោក សុវណ្ណ ដារាគីម
១៣ លោក ពៅ មុន្នីរាជ
១៤ លោក ពៅមុនីរ័ត្ន
នៅក្នុងឳកាសនោះដែរលោក អ៊ុត វណ្ណរ៉ា ប្រធានកាកបាតក្រហមស្រុកកំពង់ស្វាយបានអរព្រះគុណដល់ព្រះគ្រូបណ្ឌិតដែលបានដឹកនាំសហការីយកគ្រឿងឧបភោកបរិភោគសម្ភារៈប្រើប្រាស់និងថវិកាមកជូនកាកបាតក្រហមនៅពេលនេះ។

លោកបានមានប្រសាសបន្តថារាល់សកម្មភាពមនុស្សធម៍របស់សមាគមថ្នាលយុវជនកម្ពុជាសាខាកំពង់ធំពិតជាបានជួយបន្ធូរាល់ការលំបាករបស់បងប្អូនដែលមានជីវភាពខ្វះខាត់ពិតប្រាកដ និងចំគោលដៅ។

ជាបញ្ចប់លោកប្រធានបានប្រគេនពរដល់ព្រះអង្គគ្រូបណ្ឌិត ម៉ន វិមាន និងសមាជិក សមាជិកាសមាគមទាំអស់អោយជួបប្រទះពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងបដិភាណៈកុំបីឃ្លៀងឃ្លៀតឡើយ។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV