Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បើកយុទ្ធនាការអប់រំសហគមន៍ ស្ដីពី ជំងឺមហារីកមាត់ស្បូន មហារីកសុដន់អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ នៅឃុំកំពង់ថ្ម ស្រុកសន្ទុក

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បើកយុទ្ធនាការអប់រំសហគមន៍ ស្ដីពី ជំងឺមហារីកមាត់ស្បូន មហារីកសុដន់អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ នៅឃុំកំពង់ថ្ម ស្រុកសន្ទុក

‎   កំពង់ធំ ÷ នៅព្រឹកថ្ងៃទី 27 ខែ កក្កដា ឆ្នាំ 2026 ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុនធានារ៉ាប់រង AIA មន្ទីរកិច្ចការនារីខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកស្រីប្រធានមន្ទីរ ស៊ិន ស៊ីផាន  បានចុះបើកយុទ្ធនាការអប់រំសហគមន៍ ស្ដីពី ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ នៅសាលាឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ដោយកម្មវិធីនេះផងដែរ មានការអញ្ជើញចូលរួមអំពី អាជ្ញាធរមូលដ្ឋាន នឹងស្ត្រី ប្រមាណជាង 200 នាក់។


‎   លោក ចាយ ប៊ុនលី មេឃុំកំពង់ថ្ម បានមានប្រសាសន៍ថា សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែជឿជាក់ទៅលើក្រសួងសុខាភិបាលរបស់យើង។ រាល់បញ្ហាជំងឺដែលត្រូវព្យាបាល គួរស្វែងរកគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ជាពិសេសគឺលោកគ្រូ អ្នកគ្រូពេទ្យ ដែលមានជំនាញវិជ្ជាជីវៈ ត្រឹមត្រូវ។ កុំឆាប់ជឿទៅតាមការឃោសនា លក់ថ្នាំ ឬក៏ការព្យាបាល របស់គ្រូដែលបានមើលឃើញនៅតាមបណ្ដាញសង្គម ជាពិសេសតាមរយៈ facebook។

‎   លោកស្រី ឡេង សុក្ខី អភិបាលរងស្រុកសន្ទុក ក៏បានមានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ បើប្រៀបធៀបពីអត្រាស្លាប់គឺស្ត្រីច្រើនជាងបុរស។ ពីព្រោះថាជំងឺមិនឆ្លង កំពុងតែធ្វើឱ្យមានផលប៉ះពាល់ទៅដល់សុខភាពក្នុងការរស់នៅរបស់ប្រជាជន ជាពិសេសគឺស្ត្រីនិងកុមារ។  ដោយឡែកជំងឺ មហារីកមាត់ស្បូន ជំងឺមហារីកសុដន់ កំពុងតែក្លាយទៅជាជំងឺ ដ៏គួរឱ្យមានការព្រួយបារម្ភ ពីព្រោះថាវាកំពុងតែមានការកើនឡើងជារៀងរាល់ថ្ងៃ។ ហេតុដូច្នេះ សុំឱ្យបងប្អូនដែលជាស្ត្រីនិងក្មេងស្រី ត្រូវតែគិតគូរអំពីបញ្ហាសុខភាពរបស់ខ្លួន តាមរយៈការរស់នៅជាប្រចាំថ្ងៃ ដោយបរិភោគនៅអាហារដែលមានអនាម័យត្រឹមត្រូវ មានជីវជាតិគ្រប់គ្រាន់ និងឆ្លៀតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ។

‎   លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានលើកឡើងថា តាមរយៈគម្រោងលើកកម្ពស់សុខភាពនិងហិរញ្ញវត្ថុ សម្រាប់ស្ត្រីនៅកម្ពុជា បានបង្ហាញពីភាពជាដៃគូសំខាន់ រវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន និងបញ្ជាក់ច្បាស់ពីកិច្ចសហប្រតិបត្តិការរវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនធានារ៉ប់អាយុជីវិត អេអាយអេ ក្នុងការចូលរួមចំណែក លើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិស្ត្រី នៅក្នុងវិស័យសុខភាព។ ជាពិសេស ការប្រយុទ្ធប្រឆាំង នឹងជំងឺមិនឆ្លងដែលបច្ចុប្បន្ននេះ ជំងឺមិនឆ្លង កំពុងតែផ្ដល់ ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាជន នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជាជាពិសេស ស្ត្រីនិងក្មេងស្រី។ យុទ្ធនាការនេះផងដែរ និងផ្ដល់ផលប្រយោជន៍ ដល់ប្រជាជនគោលដៅ និងបានចូលរួមកាត់បន្ថយ អត្រាស្លាប់ របស់ប្រជាជនដោយសារជំងឺមិនឆ្លង ។ ពីព្រោះថា 80% នៃជំងឺមិនឆ្លង គឺអាចការពារបានបើសិនជាមានការអន្តរាគមន៍ដែលមានប្រសិទ្ធភាពខ្ពស់ សូម្បីតែអ្នកជំងឺដែលមានជំងឺមិនឆ្លងរួចទៅហើយនោះ ក៏អាចរក្សាសុខភាពឲបានល្អ ជាធម្មតា ជាមួយនឹងសមាជិកគ្រួសារ និងសង្គម តាមរយៈ ការគ្រប់គ្រងខ្លួនឯង ដោយកាត់បន្ថយនូវការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ ការប្រើប្រាស់អំបិលច្រើន និងជាតិខ្លាញ់ក្នុងអាហារច្រើននិងការធ្វើលំហាត់ប្រាណជាប្រចាំនិងទៀងទាត់ជាដើម។

‎   ជាចុងក្រោយ លោកស្រីប្រធានមន្ទីរកិច្ចការនារី សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ ពេលដែលបងប្អូនត្រឡប់ទៅផ្ទះវិញ ហ្នឹងយកចំណេះដឹងទាំងនេះទៅអនុវត្ត នៅក្នុងមូលដ្ឋានរបស់ខ្លួន និងចែករំលែកបន្ត ក្នុងគោលបំណងដើម្បីឲ្យ បងប្អូនដែលជាស្ត្រីនិងក្មេងស្រី មានសមត្ថភាពចេះពិនិត្យស្ទាបរកជំងឺមហារីកសុដន់ ដោយខ្លួនឯង  ហើយទទួលបានការព្យាបាលទាន់ពេលវេលា កាត់បន្ថយអត្រានៃការស្លាប់ដោយសារជំងឺមិនឆ្លង ។ អត្ថបទដោយ លោកលន​ សុភា.ពនិត្យ ដោយសេកសាវេត

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV