Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ និងផ្សព្វផ្សាយរំលឹកឡើងវិញ នៅច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងដោយមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យ៉ាងច្រើនកុះករផងដែរ ។

លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ដោយបានគូសបញ្ជាក់នៅចំណុចសំខាន់ៗមួយចំនួន ដែលយោធិនគ្រប់រូបត្រូវចូលរួមអនុវត្តដោយខានពុំបាន និងបណ្ដាចំណុចមួយចំនួនទៀត ដែលយោធិនគ្រប់រូបត្រូវជៀសវាង។ ជាមួយនោះ ក៏បានគូសបញ្ជាក់នូវជំពូកទី៧ ស្ដីពីទណ្ឌកម្ម ចំពោះយោធិនដែលបានប្រព្រឹត្តខុសឆ្គង តាមច្បាប់ស្ដីពីលក្ខន្តិកៈទូទៅ ចំពោះ​យោធិននៃកងយោធពលខេមរភូមិន្ទ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ដោយបានគូសបញ្ជាក់អំពីការរំលោភបំពានជាបន្តបន្ទាប់ពីយោធាថៃ​ លើបទឈប់បាញ់ ដែលភាគីទាំងប្រទេសទាំងពីរ កម្ពុជា ថៃ បានចុះហត្ថលេខា កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ។ ជាមួយនេះដែរ ក៏បានបញ្ជាក់អំពីវីរភាពដ៏អង់អាចក្លាហាន របស់យោធិននៃកងយោធពលខេមរភូមិន្ទយើង ដែលកំពុងតស៊ូពុះពារគ្រប់ការលំបាក ក្នុងការឈរជើងយ៉ាងរឹងមាំក្នុងភារកិច្ចការការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នៃយើង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ត្រូវគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ​  ដោយយោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ព្រមទាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានព្រមានដល់យោធិនគ្រប់រូប​ នៅ​ក្រោម​ឱវាទ​ មិនត្រូវប្រព្រឹត្តអ្វីដែលខុសឆ្គងទៅនឹងច្បាប់ ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងច្បាប់របស់រដ្ឋជាដាច់ខាត ។ ក្នុងករណីមានយោធិនណាម្នាក់ប្រព្រឹត្តអំពេីល្មើសវិន័យរបស់កងទ័ព ត្រូវទទួលទណ្ឌកម្មតាមជំពូកទី ៧ នៃច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ។ ក្នុងករណីធ្ងន់ធ្ងរ ខុសពីច្បាប់របស់រដ្ឋ ត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ដោយគ្មានការយោគយល់ឡើយ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV