Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ថាំង វីយុទ្ធដា នាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យរបស់ឯកឧត្តមថោ ជេដ្ឋា វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៥ ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង

លោក ថាំង វីយុទ្ធដា នាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យរបស់ឯកឧត្តមថោ ជេដ្ឋា វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៥ ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង

នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំក្រុមការងារនាំទៀនវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ភេសជ្ជ: និងបច្ច័យមួយចំនួន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៥វត្ត ក្នុងមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ពិធីប្រគេនទៀនព្រះវស្សានេះ បានប្រារព្ធឡើងនៅវត្តព្រះពន្លាជ័យ និងវត្តចំបក់បញ្ញា ក្នុងមូលដ្ឋានឃុំបន្ទាយស្ទោង ដោយមានការនិមន្ដ និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត ទាំង៥ ទូទាំងឃុំ ព្រមទាំង លោក លោកស្រី  រដ្ឋបាលឃុំ ដែលជាក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។ ក្នុងឱកាសនោះ លោកប្រធាន និង ព្រមទាំងក្រុមការងារ បានអញ្ជើញបូជាគ្រឿងសក្ការៈ មានទៀន ធូប ផ្កា ដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិ និងគុណព្រះរតនត្រ័យ។ បន្ទាប់មក លោកប្រធាន និងក្រុមការងារ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញធ្វើនមស្ការព្រះរតនត្រ័យ សមាទានសីល រម្លឹកដល់គុណព្រះរតនៈត្រៃយ៍ ព្រមទាំងវេរប្រគេនទេយ្យទានចំពោះព្រះសង្ឃទាំង ៥វត្ត។ ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុនេះផងដែរ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ក្នុងព្រះពុទ្ធសាសនា ក្នុងឱកាសនៃពិធីបុណ្យចូលព្រះវស្សា ដែលពុទ្ធបរិស័ទតែងតែនាំគ្នានាំយកជាស្លាដក អង្ករ ភេសជ្ជៈ សម្ភារ និងគ្រឿងប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស។ ពិធីបុណ្យចូលព្រះវស្សា មានរយៈពេល ០៣ខែ គឺចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ដែលជារយៈពេលមិនអនុញ្ញាតឱ្យព្រះសង្ឃនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។

ចំពោះគ្រឿងទេយ្យទាន និងបច្ច័យដែលបានប្រគេនដល់ព្រះសង្ឃទាំង៥វត្ត ទទួលបានការចូលរួមឧបត្ថម្ភពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងលោកថាំង វីយុទ្ធដា និងក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង រួមមាន ៖ ទៀនវស្សា១គូ អង្ករ១០បាវ៥០០គីឡូក្រាម មីជាតិ១០កេស ត្រីខ១កេះធំ ត្រីងៀត១០គីឡូក្រាម ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ស្កសរ១០គីឡូក្រាម ទឹកដោះគោ១កេះធំ ទឹកសុទ្ធ១០កេស ទឹកក្រូច១០កេស ស្លាដកចំនួន១ ព្រមទាំងបច្ច័យចំនួន ១,០០០,០០០ រៀល ក្នុង១វត្ត , បច្ច័យបន្ថែមរបស់លោក លោកស្រី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋចំនួន ២០០,០០០រៀលក្នុង១វត្ត។

ជាមួយគ្នានេះដែរ ក្រុមការងារបានប្រគេនបច្ច័យចំនួន ៥លានរៀលចូលរួមសាងសាង់របងវត្តព្រះពន្លាជ័យ ព្រមទាំងឧបត្ថម្ភ ថវិកាដល់លោកតាអាចារ្យ ៣៧នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល ប្រជាការពារ ១៩នាក់ ម្នាក់ៗ២ម៉ឺនរៀល និងចាស់ៗចំណុះជើងវត្ត ប្រមាណជាង៤០០នាក់ ក្នុងម្នាក់ៗ១ម៉ឺនរៀល៕

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV