Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី អញ្ជើញចុះសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅ មុខរបរប្រចាំថ្ងៃ និងការអភិវឌ្ឍក្នុងមូលដ្ឋាននិងសំណេះសំណាលជាមួយមេគ្រួសារតាមខ្នងផ្ទះ

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី អញ្ជើញចុះសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅ មុខរបរប្រចាំថ្ងៃ និងការអភិវឌ្ឍក្នុងមូលដ្ឋាននិងសំណេះសំណាលជាមួយមេគ្រួសារតាមខ្នងផ្ទះ

កំពង់ធំ : ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី អញ្ជើញចុះសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅ មុខរបរប្រចាំថ្ងៃ និងការអភិវឌ្ឍក្នុងមូលដ្ឋាននិងសំណេះសំណាលជាមួយមេគ្រួសារតាមខ្នងផ្ទះ

ឯកឧត្តម សេរី បណ្ឌិត បានចុះសិក្សាជាក់ស្តែង និងសិក្សាស្វែងយល់នេះក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៦។

ក្នុងឱកាសចុះមូលដ្ឋាននេះ ឯកឧត្តមប្រធានក្រុមការងារ បានអញ្ជើញចុះផ្ទាល់ដល់ភូមិសំរ៉ង ដើម្បីសួរសុខទុក្ខ និងសំណេះសំណាលជាមួយមេក្រុមបក្ស និងគ្រួសារបក្សតាមខ្នងផ្ទះ ដោយបានយកចិត្តទុកដាក់ស្វែងយល់ពីជីវភាពរស់នៅ មុខរបរប្រចាំថ្ងៃ និងការអភិវឌ្ឍក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនោះ ក្រុមការងារក៏បានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសចំពោះគ្រួសារកងទ័ព ដើម្បីបង្ហាញពីការគាំទ្រ និងដឹងគុណចំពោះពលិកម្មក្នុងការការពារជាតិរបស់ពួកគាត់ផងដែរ។

ការចុះជួបសំណេះសំណាល និងសួរសុខទុក្ខតាមខ្នងផ្ទះផ្ទាល់នេះ គឺជាសកម្មភាពដ៏មានសារៈសំខាន់ ក្នុងការបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្តាប់ឱ្យបានច្បាស់លាស់ពីសុខទុក្ខ សំណូមពរ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅរួមគ្នាស្វែងរកដំណោះស្រាយ និងជំរុញការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត៕អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុម ញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV