Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ប្រគេនទានវស្សាដល់វត្តចំនួន ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា និងប្រពៃណីជាតិ

ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ប្រគេនទានវស្សាដល់វត្តចំនួន ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា និងប្រពៃណីជាតិ

ក្រចេះ៖ ក្នុងឱកាសចូលព្រះវស្សា ឆ្នាំ២០២៦ នាពេលខាងមុខនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ឯកឧត្តម អ៉ឹម ចាន់ថុល អ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញប្រគេនទានវស្សា និងទេយ្យទាន រួមទាំងបច្ច័យដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីរួមចំណែកលើកស្ទួយព្រះពុទ្ធសាសនា និងអភិរក្សប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។

ពិធីប្រគេនទានវស្សាដល់វត្តទាំង ២៧វត្តនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នាសាលាធម្មសភាវត្តព្រះវិហារធំ សសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ ដោយក្នុង ១វត្ត រួមមាន ទានវស្សា ១គូ បច្ច័យ ៥០មុឺនរៀល រួមជាមួយទឹកសុទ្ធ ៥កេស អង្ករ៥០គីឡូ មី ១កេសធំ ទឹកផ្លែឈើ ភេសជ្ជៈកូឡា ទឹកត្រី ទឹកសុីអុីវ ត្រីខកំប៉ុង ស្ករស តែ និងធូប ។

ពិធីប្រគេនទានវស្សាគឺជាប្រពៃណីដ៏សំខាន់មួយដែលប្រជាពុទ្ធបរិស័ទខ្មែរបានប្រតិបត្តិជាយូរលង់មកហើយ ដោយសម្ដែងនូវសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា និងផ្គត់ផ្គង់សម្ភារៈចាំបាច់សម្រាប់ព្រះសង្ឃប្រើប្រាស់ក្នុងអំឡុងពេលគង់ចាំព្រះវស្សារយៈពេលបីខែ។ សកម្មភាពនេះក៏ឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងសប្បុរសជនក្នុងការគាំទ្រដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា ការប្រគេនទានវស្សា និងបច្ច័យ រួមទាំងការផ្គត់ផ្គង់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់សម្រាប់ព្រះសង្ឃគឺជាការរួមចំណែកពង្រឹងវិស័យព្រះពុទ្ធសាសនា លើកកម្ពស់វប្បធម៌ ប្រពៃណី និងសាមគ្គីភាពនៅក្នុងសង្គមជាតិផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងការរស់នៅប្រកបដោយសន្តិភាព សាមគ្គីភាព និងការអធ្យាស្រ័យទៅវិញទៅមក។ ការថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា គឺជាការចូលរួមថែរក្សាអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីរបស់ជាតិឱ្យបានគង់វង្ស។

ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី ប្រគេនព្រះសង្ឃ និងជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកសំបូរ ក៏ជានៅទូទាំងខេត្តក្រចេះ ដោយសេចក្តីនឹករលឹក និងការគិតគូរសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល វិស័យព្រះពុទ្ធសាសនា ក៏ដូចជាវត្តអារាមនានា ទទួលបានការយកចិត្តទុកដាក់ និងការអភិវឌ្ឍជាបន្តបន្ទាប់ ដែលអនុញ្ញាតឱ្យព្រះសង្ឃអាចបំពេញពុទ្ធកិច្ច ផ្សព្វផ្សាយព្រះធម៌ និងរួមចំណែកអប់រំសង្គមឱ្យកាន់តែមានសីលធម៌ និងភាពសុខដុមរមនា។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ដែរថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលប្រជាពលរដ្ឋខ្មែរច្រើនលើសលប់មានជំនឿនិងគោរពប្រតិបត្តិ ហើយព្រះពុទ្ធសាសនាបានផ្ដល់ការអប់រំផ្លូវចិត្តឱ្យយើងទាំងអស់គ្នាប្រព្រឹត្តនូវអំពើល្អ ចេះជួយយកអាសាគ្នា និងចេះសាមគ្គីគ្នា ទើបយើងរស់នៅក្នុងសង្គមមួយប្រកបដោយសុខដុមរមនា។ មិនតែប៉ុណ្ណោះ វត្តអារាមជាទីជម្រកសម្រាប់កូនអ្នកក្រីក្រដើម្បីស្នាក់នៅបន្តសិក្សារៀនសូត្រក្រេបចំណេះដឹង។

ជាការកត់សម្គាល់ដែរថា នៅក្នុងឱកាសនៃពិធីបុណ្យចូលវស្សាជារៀងរាល់ឆ្នាំ, ពុទ្ធបរិស័ទព្រមទាំងសប្បុរសជន អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំតែងតែនាំយកនូវទៀនចំណាំព្រះវស្សា និងទេយ្យទានផ្សេងៗ រួមទាំងបច្ច័យ៤ និងបច្ច័យកសាង មកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមទីវត្តអារាមនានាជានៅរៀងរាល់ពិធីបុណ្យចូលព្រះវស្សា មិនដែលអាក់ខានឡើយ៕

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV