ប្រធានគណកម្មការទី៤ ព្រឹទ្ធសភាជំរុញឱ្យសមាជិកក្រុមប្រឹក្សាឃុំទាំងអស់បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតទៅលើសេវាសាធារណៈ
( កំពង់ធំ)៖ ឯកឧត្តម នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា នឹងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ បានជំរុញនឹងលើកទឹកចិត្តដល់សមាជិកសមាជិកាឃុំទាំងអស់ខិតខំបន្ថែមទៀតក្នុងការបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អនឹងមានប្រសិទ្ធភាព។
ឯកឧត្តមថ្លែងដូចនេះក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៦។
ឯកឧត្តមលើកឡើងថាកិច្ចការនេះយើងបានអនុវត្តន៍បានល្អហើយ ក៏ប៉ុន្តែយើងត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបំពេញនូវចំណុចខ្វះខាត នឹងដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ឯកឧត្តមបន្តថាការអនុវត្តន៍ភូមិឃុំមានសុវត្ថិភាពគឺជាគោលការណ៍គ្រឹះដ៏សំខាន់និងរឹងមាំសំរាប់អនុវត្តន៍ប្រកបដោយតម្លាភាព ប្រសិទ្ធភាពនិងជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ។
ឯកឧត្តមបន្ថែមថាការធ្វើសេវាកម្មសាធារណៈបានល្អប្រសើរដល់ប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ វាមិនត្រឹមតែបង្ហាញនូវការទទួលខុសត្រូវប៉ុណ្ណោះទេថែមផ្តល់នូវការជឿទុកចិត្ត និងគុណតម្លៃថ្នាក់ដឹកនាំ ក៍ដូចជាក្រុមការងារថ្នាក់មូលដ្ឋានផ្ទាល់។
ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថាយើងនឹងបន្តកិច្ចសហការគ្នាដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានានិងពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភ ដល់សមាជិកចូលរួម ក្នុងម្នាក់ៗទទួលបានសារុង១,ក្រមា១និង ថវិកា ៥០,០០០៛ ។




















![]()
