Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង អំពាវនាវឱ្យប្រជាពលរដ្ឋស្ម័គ្រចិត្តបរិច្ចាគដី ដើម្បីបើកពង្រីកផ្លូវ និងប្រព័ន្ធធារាសាស្ត្រ សង្គ្រោះស្រែចម្ការពីគ្រោះរាំងស្ងួត

អភិបាលស្រុកស្ទោង អំពាវនាវឱ្យប្រជាពលរដ្ឋស្ម័គ្រចិត្តបរិច្ចាគដី ដើម្បីបើកពង្រីកផ្លូវ និងប្រព័ន្ធធារាសាស្ត្រ សង្គ្រោះស្រែចម្ការពីគ្រោះរាំងស្ងួត

(កំពង់ធំ)៖ លោកអភិបាលស្រុកស្ទោង បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ឱ្យចូលរួមសហការ និងស្ម័គ្រចិត្តបរិច្ចាគដីធ្លី ឬផលប៉ះពាល់បន្តិចបន្តួច ដើម្បីបើកផ្លូវឱ្យបានទូលំទូលាយ និងស្តារ-កសាងប្រព័ន្ធធារាសាស្ត្របន្ថែម។

លោក សាយ គឹមឡម បានអំពាវនាវនេះក្នុងពេលដែលលោកបានចុះសិក្សាផ្ទាល់ដល់មូលដ្ឋានដើម្បី សិក្សាលម្អិតពីផលប៉ះពាល់ក្នុងការត្រៀមកសាងប្រព័ន្ធធារាសាស្ត្រថ្មីៗ ដើម្បីជាផ្លូវគមនាគមន៍និងជាប្រព័ន្ធស្រោចស្រពដ៏សុវត្ថិភាពក្នុងការសង្គ្រោះស្រែស្រូវកសិករនៅក្នុងឃុំចំនួន៥ នៃស្រុកស្ទោង ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៦។

លោកបានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន បានបង្កឱ្យមានបាតុភូតគ្រោះរាំងស្ងួត និងការអូសបន្លាយនៃរដូវប្រាំង ដែលធ្វើឱ្យប្រភពទឹកធម្មជាតិមួយចំនួនរីងស្ងួត ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផលស្រូវ និងដំណាំរួមផ្សំរបស់បងប្អូនកសិករ ហើយបើគ្មានផ្លូវដឹកជញ្ជូនល្អ និងគ្មានប្រឡាយទឹកត្រឹមត្រូវទេ កសិករយើងនឹងនៅតែប្រឈមមុខនឹងហានិភ័យខាតបង់ជានិច្ចនៅពេលជួបគ្រោះរាំងស្ងួត ការលះបង់ដីបន្តិចបន្តួចនៅថ្ងៃនេះ គឺជាការវិនិយោគលើអនាគតដ៏រឹងមាំសម្រាប់កូនចៅ និងសហគមន៍ទាំងមូលរបស់យើង»។

លោកបន្ថែមថា ការរួមដៃគ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងការបើកផ្លូវ និងសាងសង់ប្រឡាយទឹក នឹងផ្តល់ផលប្រយោជន៍ផ្ទាល់ខ្លួន និងរួមជាច្រើនដូចជា ធានាបានប្រភពទឹកស្រោចស្រព ប្រឡាយទឹកថ្មី ឬប្រឡាយដែលបានស្តារឡើងវិញ នឹងអាចនាំទឹកផ្ទាល់ទៅដល់ស្រែចម្ការដែលនៅឆ្ងាយ បង្កើនលទ្ធភាពបង្កបង្កើនផលបានកាន់តែសុវត្ថិភាពជាងមុន ងាយស្រួលធ្វើដំណើរ និងដឹកជញ្ជូន៖ ផ្លូវដែលបានពង្រីក និងកែលម្អ នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានលឿន ធានាតម្លៃ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន។

លើសពីនេះ លោកអភិបាលស្រុកបានបញ្ជាក់បន្ថែមថា ក្រុមការងារបច្ចេកទេសនឹងចុះសិក្សាទីតាំងផ្ទាល់ដោយផ្ទាល់ និងតម្លាភាពបំផុត ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដោយចៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋឱ្យនៅកម្រិតទាបបំផុត ជាមួយគ្នានេះ អាជ្ញាធរស្រុកស្ទោង ក៏បានស្វែងរកកិច្ចអន្តរាគមន៍ និងការគាំទ្រថវិកាបច្ចេកទេសបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះលេចរូបរាងឡើងក្នុងពេលឆាប់ៗខាងមុខ។

អាជ្ញាធរស្រុកសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាកសាងអនាគតវិស័យកសិកម្មក្នុងស្រុកស្ទោងឱ្យកាន់តែរុងរឿង និងមានចីរភាព៕ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV