Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ជំរុញអ្នកប្រើប្រាស់ផ្លូវចូលរួមថែរក្សាឱ្យបានគង់វង្ស ព្រោះផ្លូវជាសរសៃឈាម នៃសេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ជំរុញអ្នកប្រើប្រាស់ផ្លូវចូលរួមថែរក្សាឱ្យបានគង់វង្ស ព្រោះផ្លូវជាសរសៃឈាម នៃសេដ្ឋកិច្ច

(កំពង់ធំ)÷ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិក គណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញអ្នកប្រើប្រាស់ផ្លូវចូលរួមថែរក្សាឱ្យបានគង់វង្ស ព្រោះផ្លូវជាសរសៃឈាម នៃសេដ្ឋកិច្ច ងាយស្រួលក្នុងការដឹកជញ្ជូនកសិផល ចំណេញពេលវេលា សិស្សានុសិស្សធ្វើដំណើរទៅសិក្សារៀនសូត្រប្រាកដដោយសុវត្ថិភាព។ 

ឯកឧត្តមថ្លែងបែបនេះ នៅពេលដែលឧត្តមបានចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការថែទាំជាប្រចាំផ្លូវចំនួន ១០ខ្សែ ប្រវែងសរុប១៣៣.៩៧០ម៉ែត្រ ក្នុងនោះរួមមាន៖ ផ្លូវក្រាលកៅស៊ូDBSTចំនួន៣ខ្សែ ប្រវែងសរុប៥៧.៣០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅឃុំសាលាវិស័យ ឃុំទួលគ្រើល ឃុំផាន់ញើម ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក និងឃុំក្រវ៉ា ឃុំគគីរធំ ស្រុកបារាយណ៍។ ផ្លូវក្រាលល្បាយក្រួសចំនួន៧ខ្សែ ប្រវែងសរុប៧៦.៦៧០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅឃុំព្រៃគុយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ឃុំសំបូរណ៍ ឃុំតាំងក្រសៅ ឃុំឈូក ឃុំស្រើង ស្រុកប្រាសាទសំបូរ  និងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ (គម្រោងលេខ DRR-RM-2026-No.010) អនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ប្រើប្រាស់ថវិកាជំពូក៦១។ 

ការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លឹម អ៉ីវ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  អមដំណើរដោយលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងមន្ត្រីជំនាញការិយាល័យ។

ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ អាជ្ញាធរមូលដ្ឋាន និងប្រើប្រាស់ផ្លូវ សូមមេត្តាចូលរួមថែរក្សា ដោយប្រុងប្រយ័ត្នពេលធ្វើដំណើរ និងចូលរួមថែទាំផ្លូវសាធារណៈ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងអស់។ ផ្លូវមានសារៈប្រយោជន៍ដល់ពុកម៉ែបងប្អូនបានប្រើប្រាស់ដឹកកសិផល សិស្សានុសិស្សទៅសាលារៀន បានដោយសុខសុវត្ថិភាព ងាយស្រួល និងឆាប់រហ័សជាងមុនថែមទៀត។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីបានចុះត្រួតពិនិត្យ វាយតម្លៃ និងប្រជុំពិភាក្សាលើការងារខាងលើ គណ:កម្មាធិការអន្តរក្រសួងបានឯកភាពទទួលយកគម្រោងខាងលើនេះ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដផយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV