Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកតាំងគោក ដឹកនាំក្រុមការងារ​ចុះរកប្រភពទឹក និងជួយបូមទឹកបញ្ជូលស្រែពលរដ្ឋ​នៅឃុំស្រឡៅ និងឃុំទ្រៀល ដែលប្រឈមនឹងការខ្វះខាតទឹកធ្ងន់ធ្ងរ

អភិបាលស្រុកតាំងគោក ដឹកនាំក្រុមការងារ​ចុះរកប្រភពទឹក និងជួយបូមទឹកបញ្ជូលស្រែពលរដ្ឋ​នៅឃុំស្រឡៅ និងឃុំទ្រៀល ដែលប្រឈមនឹងការខ្វះខាតទឹកធ្ងន់ធ្ងរ

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរឃុំស្រឡៅ និងឃុំទ្រៀល ចុះពិនិត្យ និងចាត់ចែងនាំទឹកបញ្ចូលស្រែប្រាំងរបស់ប្រជាពលរដ្ឋជាបន្ទាន់ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ដោយសារអាកាសធាតុរាំងស្ងួត និងគ្មានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនថ្ងៃ។

កិច្ចអន្តរាគមន៍នេះធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីការរីងស្ងួតនៃប្រភពទឹក និងការព្រួយបារម្ភ​របស់ប្រជាពលរដ្ឋអំពីផលដំណាំស្រូវរបស់ពួកគាត់ ហើយសកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលស្រុក ចំពោះទុក្ខលំបាក​របស់ប្រជាកសិករ ដែលពឹងផ្អែកលើវិស័យកសិកម្ម​ជាចម្បង។ ការខ្វះខាតទឹកអាចបង្កឱ្យ​ដំណាំស្រូវរងការខូចខាត និងប៉ះពាល់ដល់ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ។ ដូច្នេះការអន្តរាគមន៍ទាន់ពេលវេលានេះ គឺមានសារៈសំខាន់ណាស់ក្នុងការជួយសង្គ្រោះផលដំណាំ និងធានាសន្តិសុខស្បៀងក្នុងតំបន់។

នាឱកាសនោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានណែនាំឱ្យក្រុមការងារប្រើប្រាស់មធ្យោបាយដែលមានស្រាប់ ដើម្បីបូម និងបង្ហូរទឹកពីប្រភពទឹកដែលនៅជិតបំផុត ចូលទៅក្នុងស្រែរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។ 

លោក ហាក់ ម៉ុងហួត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គង់ទឹកសម្រាប់រដូវដាំដុះបន្តបន្ទាប់។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ រំពឹងថាផលដំណាំស្រូវរបស់ប្រជាពលរដ្ឋនឹងអាចរួចផុតពីការខូចខាត និងធានាបាននូវទិន្នផលល្អប្រសើរ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងឃុំទាំងពីរ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយអន្តរាគមន៍ពីសំណាក់អាជ្ញាធរស្រុក និងឃុំ ដែលបានចុះមកដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ទាន់ពេលវេលា។

សូមបញ្ជាក់ដែរថា តាមរយៈសកម្មភាពនេះ អាជ្ញាធរស្រុកតាំងគោក បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបម្រើប្រជាពលរដ្ឋ និងដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងផងដែរ៕ អត្ថបទ រដ្ឋបាលស្រុកតាំងគោក

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV