Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

​មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ប្រជុំពង្រឹងកិច្ចសហការឆ្លើយតបចំពោះការកើនឡើងនៃជំងឺគ្រុនឈាមលើផ្នែកកុមារ

​មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ប្រជុំពង្រឹងកិច្ចសហការឆ្លើយតបចំពោះការកើនឡើងនៃជំងឺគ្រុនឈាមលើផ្នែកកុមារ

(​កំពង់ធំ)៖ ថ្នាក់ដឹកនាំសុខាភិបាល និងមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក បានចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាមដោយផ្ទាល់ និងបានបើកប្រជុំបន្ទាន់ដើម្បីដាក់ចេញវិធានការឆ្លើយតប ក្រោយសង្កេតឃើញករណីជំងឺនេះមានការកើនឡើងជាលំដាប់នៅផ្នែកកុមារ។

​សកម្មភាពនេះបានធ្វើឡើងនា រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញដឹកនាំដោយ លោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក និងលោកវេជ្ជបណ្ឌិត ឡេង តាំងលាង ប្រធានមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ព្រមទាំងសហការីពាក់ព័ន្ធ។

​ករណីជំងឺគ្រុនឈាមកុមារមានការកើនឡើង
​បន្ទាប់ពីបានចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៅផ្នែកកុមាររួចមក ថ្នាក់ដឹកនាំបានប្រជុំពិភាក្សាភ្លាមៗជាមួយប្រធានផ្នែក គ្រូពេទ្យ និងមន្ត្រីជំនាញ ដើម្បីសិក្សាអំពីបញ្ហាប្រឈមចំពោះមុខ និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។

​ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នាលើចំណុចសំខាន់ៗដូចខាងក្រោម៖ ​ពង្រឹងកិច្ចសហការឱ្យគ្រប់ផ្នែក និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងមន្ទីរពេទ្យ ចូលរួមសហការ និងជួយគាំទ្រដល់ផ្នែកកុមារតាមតម្រូវការចាំបាច់។ ​ធានាគុណភាពព្យាបាលរៀបចំការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺឱ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។អត្ថបទ ប្រធានមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV