រដ្ឋបាលខេត្តកំពង់ធំជំរុញឱ្យមន្ត្រីផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទឯកភាពផ្ទៃក្នុងឲ្យបានល្អ
( កំពង់ធំ) ÷ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តបានជំរុញឱ្យក្រុមការងារផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទ បន្តសហការគ្នា នឹងមានការឯកភាពផ្ទៃក្នុងឲ្យបានល្អ។ ឯកឧត្តមថ្លែងដូចនេះក្នុងកិច្ចប្រជុំគាំទ្របច្ចេកទេស និងពិនិត្យលើការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ធំ ព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្ត។
ឯកឧត្តមលើកឡើងថាកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងឲ្យឃើញអំពីនិងតិវិធីនិងដំណើរការនៃការផ្តល់សេវាជូនដល់អ្នកធ្វើអាជីវកម្មសត្វ ក៏ដូចជាអ្នកប្រកបរបររកស៊ីផ្សេងទៀតដែលពាក់ព័ន្ធ ព្រមទាំងអត្ថប្រយោជន៍ដែលទទួលបាន និងបញ្ហាប្រឈមនានាដែលបានកើតឡើងជាមួយនិងការស្វែងរកយន្តការដោះស្រាយសមស្របមួយដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ឯកឧត្តមមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានឃើញក្រុមការងារពាក់ព័ន្ធទាំងអស់សហការគ្នាបញ្ចេញមតិយោបល់ បញ្ហាប្រឈមនានាដោយបូកបញ្ចូលនូវឯកសារគតិយុត្តិដើម្បីធ្វើឱ្យកិច្ចប្រជុំនេះប្រកបដោយភាពស៊ីចង្វាក់គ្នា នឹងយល់គ្នាបានកាន់តែច្បាស់ព្រមទាំងបន្តកិច្ចសហការជាមួយគ្នាដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថាកិច្ចប្រជុំនេះបានសបញ្ជាក់ឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ពិសេសអង្គភាពច្រកចេញចូលតែមួយ ក្នុងការពន្លឿននិតិវិធីក៍ដូចជាការចូលរួមសហការនិងដោះស្រាយបានទាន់ពេលវេលា។ ឯកឧត្តមបន្តថាដើម្បីឲ្យកិច្ចការនេះឆ្ពោះទៅមុខបានរលូន គីយើងទាំងអស់គ្នាត្រូវតែមានការចូលរួម និងឯកភាពផ្ទៃក្នុងឲ្យបានល្អដើម្បីទប់ស្កាត់នូវបញ្ហាមួយចំនួនដែលបានកើតឡើង។
ឯកឧត្តមបានថ្លែងអំណរគុណចំពោះឯកឧត្តម ងួន រាសី ដែលបានចូលរួមសម្របសម្រួលឬធ្វើឲ្យកិច្ចប្រជុំគាំទ្របច្ចេកទេសឬនេះប្រកបដោយផ្លែផ្កាជាវិជ្ជមានក្នុងការឆ្លើយតបគោលបំណង និងឈ្នះឈ្នះទាំងអស់គ្នា ព្រមទាំងតំណាងជំនាញពាក់ព័ន្ធទាំងអស់ឬបន្តអនុវត្តន៍ភារកិច្ចកាន់តែប្រសើរឡើងបន្តទៀត។
























![]()
