Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រជាពលរដ្ឋនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអបអរសាទរយ៉ាងខ្លាំង ចំពោះការស្ថាបនាផ្លូវមួយខ្សែថ្មីទៀត និងកំពុងសាងសង់ស្ពានបេតុង មួយកន្លែងនៅតំបន់អូចន្ទ្រាយ ក្នុងភូមិស្រែវាលខាងលិច នៅប៉ែកខាងលិចដងស្ទឹងសែន

ប្រជាពលរដ្ឋនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអបអរសាទរយ៉ាងខ្លាំង ចំពោះការស្ថាបនាផ្លូវមួយខ្សែថ្មីទៀត និងកំពុងសាងសង់ស្ពានបេតុង មួយកន្លែងនៅតំបន់អូចន្ទ្រាយ ក្នុងភូមិស្រែវាលខាងលិច នៅប៉ែកខាងលិចដងស្ទឹងសែន

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានធ្វើដំណើរឆ្លងកាត់ផ្លូវលំក្រាលគ្រួសក្រហមថ្មី និងពិនិត្យស្ថានភាពការសាងសង់ស្ពានបេតុងមួយកន្លែង នៅតំបន់អូរចន្ទ្រាយ ស្ថិតនៅក្នុងភូមិស្រែវាលខាងលិច ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ដែលស្ពានបេតុងនេះមានប្រវែង ១៦ម៉ែត្រ កម្ពស់ ៣,៥០ម៉ែត្រ និងទទឹងស្ពានសម្រាប់ធ្វើចរាចរណ៍មានប្រវែង ៨,៦ម៉ែត្រ ដែលកំពុងដំណើរការសាងសង់ ហើយនឹងអាចរួចរាល់នៅក្នុងដំណាច់ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោក លុន យ៉េន បានរាយការណ៍បញ្ជាក់ថា ផ្លូវក្រាលគ្រោះក្រហមឆ្លងកាត់ឃុំដងកាំបិត នៅប៉ែកខាងលិចស្ទឹងសែន មានប្រវែងជាង ១៩ គីឡូម៉ែត្រ ។ ចំពោះផ្លូវដែលបានសាងសង់រួចរាល់ មានប្រវែងប្រមាណ ៥គីឡូម៉ែត្រ និងកំពុងដំណើរការសាងសង់មានប្រវែងប្រមាណ ៦គីឡូម៉ែត្រទៀត និងមានស្ពានមួយកន្លែង ដែលស្ពាននេះជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋមានការលំបាកយ៉ាងខ្លាំងក្នុងការឆ្លងកាត់អូរចន្ទ្រាយនេះ ដោយត្រូវធ្វើស្ពានអំពីកូនឈើសម្រាប់តែចម្លងមនុស្សដោយថ្មើជើងតែប៉ុណ្ណោះ ហើយបើមានម៉ូតូឬកង់ ត្រូវឆ្លងដោយទូក ដែលមានហានិភ័យក្នុងពេលទឹកកំពុងហូរគួចខ្លាំង។

លោក លុន យ៉េន បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះប្រជាពលរដ្ឋមានការអបអរសាទរយ៉ាងខ្លាំង ចំពោះការស្ថាបនាផ្លូវមួយខ្សែ និងស្ពានបេតុងថ្មីមួយកន្លែងនេះ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីរូមស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ហើយប្រជាពលរដ្ឋនៅក្នុងឃុំទាំងមូល សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យកងវិស្វកម្មរបស់ក្រសួងការពាជាតិស្ថាបនាផ្លូវមួយខ្សែថ្មីទៀត និងស្ពានបេតុងមួយកន្លែងនេះ នៅក្នុងឃុំដងកាំបិត នាពេលនេះ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV