Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុននិងសហការីចុះសាកសួរសុខទុក្ខលោកវរសេនីយ៍ទោ នួន គឹមអាង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុននិងសហការីចុះសាកសួរសុខទុក្ខលោកវរសេនីយ៍ទោ នួន គឹមអាង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

(កំពង់ធំ) នៅរសៀលថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាន នៃ​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីទៅសាកសួរសុខទុក្ខលោកវរសេនីយ៍ទោ នួន គឹមអាង នាយលេខាធិការដ្ឋាន នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ នួន គឹមអាង បានថ្លែងថា នៅរសៀលថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ លោកមានអាការៈធ្វើទុក្ខយ៉ាងខ្លាំង ដោយសម្រាន្តមិនបាន និងឡើងសម្ពាធឈាមខ្ពស់ ព្រមទាំងមានអាការៈក្អួតចង្អោរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិនិត្យ​ និងសម្រាកព្យាបាលជំងឺ ដែលមកដល់ពេលបច្ចុប្បន្ននេះ អាការៈ​ជំងឺ​មានភាពធូរស្រាលឡេីងវិញហើយ ។ ជាមួយនោះដែរ លោកវរសេនីយ៍ទោ នួន គឹមអាង ក៏បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅ​ជា​ទី​បំផុត​ ចំពោះមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងព្យាបាលជំងឺជូនគាត់ ដោយការទទួលខុសត្រូវខ្ពស់ និងមិនគិតកម្រៃសេវាក្នុងការព្យាបាលជំងឺឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់លោកវរសេនីយ៍ទោ នួន គឹមអាង ត្រូវអនុវត្តតាមការណែនាំរបស់លោកគ្រូ​ និង​អ្នក​គ្រូ​ពេទ្យ ដោយ​ត្រូវគោរពតាមវេជ្ជបញ្ជារបស់លោកវេជ្ជបណ្ឌិត ។ ព្រមជាមួយនោះដែរ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ និង​ឆាប់​បាន​ជាសះស្បើយ​ ដេីម្បីបន្តបំពេញភារកិច្ច ដែលបច្ចុប្បន្នកំពុងមមាញឹកក្នុងកិច្ចការចាំបាច់មួយចំនួន ដែលមិនអាចខ្វះវត្តមានរបស់លោកនាយលេខាធិការដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានឡើយ ។ នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា យោធិនគ្រប់រូបត្រូវតែមានគុណធម៌ ចេះ​រួមសុខរួមទុក្ខជាមួយគ្នា ត្រូវចេះជួយគ្នាទៅវិញទៅមក នៅក្នុងពេលដែលយើងមានទុក្ខលំបាក ។ ដែលគុណធម៌នេះ យោធិនគ្រប់រូបមិនអាចខ្វះបានឡើយ ។​ ហើយ​នៅ​ក្នុង​ឱកាស​នេះ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់កន្ត្រកផ្លែឈើមួយកន្ត្រក និងថវិកាមួយចំនួន ជូនដល់លោកវរសេនីយ៍ទោ នួន គឹមអាង និងក្រុមគ្រួសារដើម្បីដោះស្រាយនូវរាល់ការលំបាកផ្សេងៗ ក្នុងការព្យាបាលជំងឺ​ និងសម្រាប់​សេចក្ដី​ត្រូវ​ការ​ក្នងការថែរក្សាសុខភាព​ ដើម្បីបន្តបំពេញភារកិច្ច​ដែល​កំពុង​រង់ចាំ​ ។

លោកវរសេនីយ៍ទោ នួន គឹមអាង បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិននៅក្រោមឱវាទ និង​តែងតែ​បាន​ចូលរួមជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗ​ គ្រប់​បែបយ៉ាង​ ដែលនេះជាគុណធម៌មិនអាចខ្វះបាន ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យកែសម្រួលអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV