Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ឃីម សុខឃាង ជួបសំណេះសំណាល និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះនិវត្តន៍ជនក្នុងស្រុកប្រាសាទសំបូរ

លោក ឃីម សុខឃាង ជួបសំណេះសំណាល និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះនិវត្តន៍ជនក្នុងស្រុកប្រាសាទសំបូរ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៦ រដ្ឋបាលស្រុកប្រាសាទសំបូរ បានរៀបចំពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងសម្តែងការដឹងគុណចំពោះនិវត្តន៍ជន ដែលជាអតីតមន្ត្រីរាជការក្នុងស្រុកប្រាសាទសំបូរ ក្រោមវត្តមានលោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកអធិការនគរបាល លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកមេបញ្ជាការតំបន់សឹករងស្រុក មន្ត្រីរាជការ និងអតីតមន្ត្រីរាជការចូលនិវត្តន៍សរុបប្រមាណ ៨០នាក់។

ថ្លែងក្នុងឱកាសដ៏មានអត្ថន័យនោះ លោក ឃីម សុខឃាង បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអតីតមន្ត្រីរាជការ ក៏ដូចជាអតីតបុគ្គលិកអប់រំទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ស្មារតី ប្រាជ្ញា និងពេលវេលាស្ទើរពេញមួយជីវិត ក្នុងការបម្រើសេវាសាធារណៈ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋានស្រុកប្រាសាទសំបូរ នាពេលកន្លងមក។

លោកអភិបាលស្រុក បានលើកឡើងថា៖ «ទោះបីជាបច្ចុប្បន្នលោកបានចូលនិវត្តន៍ពីការងារក៏ពិតមែន ប៉ុន្តែស្នាដៃ គុណបំណាច់ និងបទពិសោធន៍ដ៏សម្បូរបែបដែលលោកបានបន្សល់ទុក គឺជាគ្រឹះដ៏រឹងមាំ និងជាគំរូដ៏ល្អសម្រាប់មន្ត្រីជំនាន់ក្រោយក្នុងការបន្តវេនដឹកនាំ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង»។

លោកបានបន្ថែមទៀតថា រដ្ឋបាលស្រុកតែងតែចងចាំ និងមិនបោះបង់និវត្តន៍ជនចោលឡើយ ព្រោះការរីកចម្រើនរបស់ស្រុកប្រាសាទសំបូរនៅថ្ងៃនេះ គឺពិតជាមានចំណែកមិនអាចខ្វះបានពីការលះបង់របស់លោកអ៊ុំ ពូ មីង ទាំងអស់គ្នា។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះដែរ ដើម្បីជាការលើកទឹកចិត្ត និងតបស្នងសងគុណចំពោះគុណូបការៈដ៏ធំធេង លោក ឃីម សុខឃាង ក៏បាននាំយកនូវថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ជីវ កេង និងលោកជំទាវ ជូនដល់លោកអ៊ុំ ពូ មីង ជានិវត្តន៍ជនដែលបានចូលរួមក្នុង១នាក់ទទួលបានថវិកា ៥០.០០០រៀល ផងដែរ។

ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនដល់និវត្តន៍ជនទាំងអស់ សូមលោកទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ដើម្បីបន្តរស់នៅជាម្លប់ដ៏ត្រជាក់ត្រជុំ ជាទីប្រឹក្សា និងជាគំរូដ៏ល្អសម្រាប់កូនចៅ ព្រមទាំងក្រុមគ្រួសារ និងសូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទ រដ្ឋបាលស្រុកប្រាសាទសំបូរ

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV