Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំ៖ យុវជន ជាកម្លាំងចលករ បានដើរតួរជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន យ៉ាងសកម្ម នៅតាមគ្រឹះស្ថានសិក្សា

អភិបាលរងខេត្តកំពង់ធំ៖ យុវជន ជាកម្លាំងចលករ បានដើរតួរជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន យ៉ាងសកម្ម នៅតាមគ្រឹះស្ថានសិក្សា

(កំពង់ធំ)៖ ឯកឧត្តមអ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ យុវជនជាកម្លាំងចលករ បានដើរតួរជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន យ៉ាងសកម្ម នៅតាមគ្រឹះស្ថានសិក្សា

ឯកឧត្តម លើកឡើងយ៉ាងដូច្នេះ ក្នុងពេលដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធី យុទ្ធនាការ(និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ) ជំហានទី២ ក្រោមប្រធានបទ (ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន) នៅវិទ្យាល័យទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងពិធីនោះក៏មានមានការចូលរួម ពីលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងមន្ត្រីក្រោមឱវាទ  លោក ម៉ម ទីន អភិបាលរងស្រុក តាំងគោក.លោក នាយកវិទ្យាល័យ  លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្សសរុបប្រមាណ២.៥០០នាក់។

ឯកឧត្តមអ៊ុន បុត្ត បានបន្តថា យុវជនមិនត្រឹមតែរៀនសូត្រពីរបៀបផ្ទៀងផ្ទាត់ព័ត៌មានសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងបាននាំយកចំណេះដឹង ទាំងនេះទៅចែករំលែកបន្តដល់ក្រុមគ្រួសារ និងមិត្តភក្តិនៅក្នុងសហគមន៍របស់ខ្លួន។ ប្រសិនបើយុវជនមានចំណេះដឹង លើអក្ខរកម្មព័ត៌មាន អក្ខរកម្មប្រព័ន្ធ ផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថល នោះយុវជននឹងក្លាយជាភ្នាក់ងារសំខាន់ក្នុងការ ផ្សព្វផ្សាយព័ត៌មានពិត ទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងចូលរួមកសាងសង្គមឌីជីថល ប្រកបដោយសុវត្ថិភាព សីលធម៌ និងការទទួលខុសត្រូវ។

ឯកឧត្តម អ៊ុន បុត្ត បានបញ្ជាក់ថាយុទ្ធនាការ(និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ)ជំហានទី២ នេះ គឺលើកកម្ពស់ អក្ខរកម្មព័ត៌មាននិងការផ្សព្វផ្សាយ ក្នុងចំណោមសិស្សានុសិស្ស ដើម្បី ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ សុវត្ថិភាពឌីជីថល និងការប្រើប្រាស់ដោយការ ទទួលខុសត្រូវ។ ជំរុញការគិតបែបស៊ីជម្រៅ និងផ្លាស់ប្តូរឥរិយាបទរបស់យុវជន និងអនុវត្តតាមគោល ការណ៍ គិតមុននឹងចែករំលែក”។ លើកកម្ពស់ការស្វែងយល់អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយនិងពង្រឹងសមត្ថភាព យុវជនក្នុងការទប់ស្កាត់ និងជៀសផុតពីអន្ទាក់នៃឧបាយកលនយោបាយបោកប្រាស់ និងឧក្រឹដ្ឋកម្មបច្ចេកវិទ្យាទំនើប។ តម្រង់ទិសយុវវ័យឱ្យក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ជាមួយភាពម្ចាស់ការក្នុងការ ផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយ តែព័ត៌មានពិត ប្រកបដោយគុណតម្លៃសម្រាប់គ្រួសារ និង សហគមន៍ ។

ជាមួយគ្នានេះផងដែរ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានលើកឡើងថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងសាធារណជន ឱ្យចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវ ។ សិស្សានុសិស្សទាំងអស់ ត្រូវក្លាយជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ ដោយអនុវត្តគោលការណ៍ «ផ្ទៀងផ្ទាត់មុនចែករំលែក» មិនបង្កើត មិនផ្សព្វផ្សាយ និងមិនចូលរួមចែកចាយព័ត៌មានក្លែងក្លាយ ដែលអាចបង្កឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់សង្គម។អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV