Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ត្រីជំនាញបសុព្យាបាលខេត្តកំពង់ធំ ចុះចាក់ថ្នាំការពារជំងឺសត្វគោ-ក្របី ជូនប្រជាកសិករ

មន្ត្រីជំនាញបសុព្យាបាលខេត្តកំពង់ធំ ចុះចាក់ថ្នាំការពារជំងឺសត្វគោ-ក្របី ជូនប្រជាកសិករ

(កំពង់ធំ)៖ មន្ត្រីជំនាញនៃការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំបានចុះអនុវត្តយុទ្ធនាការចាក់ថ្នាំការពារជំងឺសត្វគោ និងក្របី ជូនប្រជាកសិករ នៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតជំងឺឆ្លងលើសត្វ និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

លោក ចាន់ បញ្ញវ័ន្ត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានលើកឡើងថា ការចាក់ថ្នាំការពារជាប្រចាំ គឺជាវិធានការសំខាន់ក្នុងការបង្ការនិងកាត់បន្ថយការឆ្លងរាលដាលជំងឺលើសត្វគោ និងក្របី ដែលអាចបង្កផលប៉ះពាល់ដល់ការចិញ្ចឹម និងជីវភាពរបស់ប្រជាកសិករ។

ប្រធានភូមិចំបក់បញ្ញាលោក ជា ច្រុច បានថ្លែងអំណរគុណដល់មន្ត្រីជំនាញពិសេសរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ចុះផ្តល់សេវាចាក់ថ្នាំការពារដល់ប្រជាពលរដ្ឋដោយផ្ទាល់ដើម្បីជួយលើកកម្ពស់សុខភាពសត្វនិងបង្កើនទំនុកចិត្តក្នុងការចិញ្ចឹមសត្វ។

ប្រជាកសិករបានសម្តែងការរីករាយនិងអរគុណដល់មន្ត្រីជំនាញអាជ្ញាធរភូមិ.ឃុំដោយចាត់ទុកថាការចាក់ថ្នាំការពារជួយកាត់បន្ថយហានិភ័យជំងឺសត្វរក្សាបានផលិតភាពនិងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ការចុះចាក់ថ្នាំការពារសត្វគោ និងក្របីនេះ គឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺឆ្លងលើសត្វរួមចំណែករក្សាសុខភាពសត្វបង្កើនផលិតភាពនៃការចិញ្ចឹមនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករស្របតាមគោលនយោបាយអភិវឌ្ឍវិស័យបសុសត្វប្រកបដោយចីរភាព។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV