Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ជាម ប៉េអា អញ្ជើញក្នុងពិធីបញ្ចុះបឋមសីលាកសាងសាលាធម្មសភា និងប្រគល់ប្រកាសនីយបត្រ មហាឧបាសក មហាឧបាសិកា នៅវត្តសានគរ

ឯកឧត្តម ជាម ប៉េអា អញ្ជើញក្នុងពិធីបញ្ចុះបឋមសីលាកសាងសាលាធម្មសភា និងប្រគល់ប្រកាសនីយបត្រ មហាឧបាសក មហាឧបាសិកា នៅវត្តសានគរ

(កំពង់ធំ)÷ ឯកឧត្តម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារ និងសវនកម្ម បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសីលាកសាងសាលាធម្មសភា និងប្រគល់ប្រកាសនីយបត្រ មហាឧបាសក មហាឧបាសិកា នៅវត្តសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជាម សុភា  នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជារដ្ឋាន នៃក្រសួងការពារជាតិ ឯកឧត្តម តាន់ សុវិជ្ជា ទីប្រឹក្សាក្រសួងមហាផ្ទៃ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ លោក គី សាវុធថា អភិបាលរងស្រុកកំពង់ស្វាយ ព្រះគ្រូជោតិមុនីញ្ញាណ ឡាំ សុខឃី ព្រះចៅអធិការវត្តសានគរ ក្រុមការងារឃុំ/ភូមិ ឧបាសកឧបាសិកា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង៣០០នាក់បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។

នៅក្នុងពិធីសំណេះសំណាលនេះផងដែរឯកឧត្តម ជាម ប៉េអា បានគូសបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃដ៏មង្គលថ្លៃថ្លា ដែលយើងទាំងអស់គ្នាបានមកជួបជុំក្នុងពិធីបញ្ចុះបឋមសីលាកសាងសាលាធម្មសភា នៅវត្តសានគរ ព្រមទាំងពិធីប្រគល់ប្រកាសនីយបត្រ ជូនមហាឧបាសក និងមហាឧបាសិកា ដែលជាពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លា និងបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងធនធាន ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា។សាលាធម្មសភា មិនត្រឹមតែជាសំណង់រឹងមាំប៉ុណ្ណោះទេ មានការជួបជុំធ្វើបុណ្យ និងការបណ្តុះគុណធម៌ដល់យុវជន និងពុទ្ធបរិស័ទគ្រប់ជំនាន់ ការកសាងសមិទ្ធផលនេះ គឺជាការបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃសម្រាប់សង្គម និងកូនចៅជំនាន់ក្រោយ។

ចុងក្រោយឯកឧត្តម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារ និងសវនកម្ម ​ដើម្បីឱ្យសាលាធម្មសភានេះ ក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីព្រលឹងរបស់សហគមន៍យើងពិតប្រាកដ សូមអំពាវនាវ និងទទូចពីដួងចិត្ត ដល់លោកយាយ លោកតា និងបងប្អូនទាំងអស់ រួមគ្នាក្នុងកិច្ចការចំពោះមុខដូចតទៅ៖ ១.រួមគ្នាថែរក្សាដោយសេចក្តីស្រឡាញ់៖ សូមអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត រួមគ្នារៀបចំមើលថែសាលាធម្មសភានេះ ឱ្យប្រៀបដូចជាផ្ទះទីពីររបស់យើង។ រក្សាភាពស្អាត សណ្តាប់ធ្នាប់ និងបរិស្ថានបៃតង ដើម្បីឱ្យទីនេះក្លាយជាកន្លែងដែលផ្តល់ភាពត្រជាក់ត្រជុំដល់អ្នកដែលបានឈានជើងចូលមក។
២.ប្រែក្លាយទីនេះជាសាលាលត់ដំព្រលឹងយុវជន៖ សូមព្រះតេជគុណ ព្រះចៅអធិការ និងថ្នាក់ដឹកនាំវត្ត ជួយរៀបចំជាកម្មវិធីអប់រំផ្លូវចិត្ត ទេសនា និងបង្រៀនធម៌វិន័យ ឱ្យបានញឹកញាប់ ដើម្បីទាញយកបេះដូងក្មួយៗយុវជន ឱ្យមកស្តាប់ មកយល់ និងមកទទួលយកសេចក្តីសុខផ្លូវចិត្ត ជៀសវាងការដើរខុសផ្លូវ។
៣.ចងស្ពានរវាងសាលារៀន និងវត្តអារាម៖ សូមលោកគ្រូ អ្នកគ្រូ នៅតាមសាលារៀនទាំងអស់ក្នុងឃុំ ជួយដឹកនាំកូនសិស្សឱ្យមកស្គាល់វត្ត មកស្តាប់ឱវាទ ដើម្បីឱ្យពួកគាត់ក្លាយជាទំពាំងដែលមានទាំង ចំណេះដឹង និងចំណេះធ្វើប្រកបដោយសីលធម៌។
៤.រក្សាភាពបរិសុទ្ធនៃទីអារាម៖ សូមអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ រួមគ្នាធានាថា ទីអារាមនេះគឺជាកន្លែងដ៏បរិសុទ្ធពិតប្រាកដ ជាតំបន់គ្មានគ្រឿងញៀន គ្មានល្បែងស៊ីសង និងគ្មានក្មេងទំនើង ដើម្បីស្របតាមគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប៊។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV