អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ទទួលវគ្គបណ្ដុះបណ្តាលស្ដីពីប្រវត្តិចលនា គោលការណ៍គ្រឹះកាក់បាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម
(កំពង់ធំ)÷ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សហការ វិទ្យាល័យតាំងក្រសាំង បានរៀបចំបេីកវគ្គបណ្ដុះបណ្ដាលអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ឌក្រហម គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម ជូនដល់យុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។
កម្មវិធីនេះផងដែរដោយបានការអញ្ជេីជាអធិបតីភាពពី លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ លោក ថោង នី នាយកវិទ្យាល័យតាំងក្រសាំង លោក ប្លង់ ឆាំ មេឃុំតាំងក្រសាំង មន្ត្រីក្រុមប្រត្តិបត្តិ និងមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុកសន្ទុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាចំនួន៤៥នាក់។
លោកស្រី ឡេង សុឃីម បានលើកឡើងថាការបើកវគ្គបណ្ដុះបណ្ដាលនេះក្នុងគោលបំ
ណង ដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា បានយល់ដឹងអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម ដើម្បីជួយសង្គ្រោះជនរងគ្រោះបានត្រឹមត្រូវទៅតាមបច្ចេកទេស ហើយយកចំណេះដឹងថ្មីនេះទៅធ្វើការអប់រំផ្សព្វផ្សាយបន្តដល់បងប្អូន និងសហគមន៍រៀងៗខ្លួន ។
នាឱកាសនោះលោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនចំពោះប្អូនៗនិងក្មួយៗទាំងអស់ដោយក្តីនឹករឭកបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ពេលវេលាដ៏មានតម្លៃចូលរួមក្នុងការងារមនុស្សធម៌របស់កាកបាទក្រហមក៍ដូចជាវគ្គបណ្ដុះបណ្ដាលនេះផងដែរ។
បន្ថែមនាពេលនេះលោក ថោង នី នាយកវិទ្យាល័យតាំងក្រសាំង បានផ្តល់នូវអនុសាសន៍ដល់បងប្អូនៗ និងក្មួយៗទាំងអស់មាន២ចំណុចសំខាន់÷ ១.ប្អូនៗនិងក្មួយទាំងអស់ជាកម្លាំងចូលរួមយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍។ ២. ប្អូនៗ និងក្មួយៗបងប្អូនទាំងអស់ជាឆ្អឹងខ្នងរបស់កាកបាទក្រហមកម្ពុជា និងជាទំពាំងស្នងឬស្សីរបស់សង្គមជាតិផងដែរ។
សូមបញ្ជាក់ផងដែរថា សម្រាប់ប្រធានបទដែលយកមកបង្ហាញមានដូចជា÷ ១.ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ។ ២.ការប្រើប្រាស់បដិរូប។ ៣.សន្លប់បាត់បងស្មារតី(មានដង្ហើម)។ ៤.ការធ្វើCPR (មនុស្សពេញវ័យ កុមារ ទារក)។ ៥.ស្លាក់(មនុស្សពេញវ័យ កុមារ ទារក។ ៦.វិធានការការពារជំងឺមិនឆ្លងធំទាំង៤ប្រភេទ។ ៧.សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រកបដោយបរិយាប័ន្ន។ អត្ថបទលោក ធូ កែវមុន្នី











![]()
