Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត  ជួបសំណេះសំណាលជាមួយនិវត្តជន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើកងរាជអាវុធហត្ថ( ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៦)

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត  ជួបសំណេះសំណាលជាមួយនិវត្តជន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើកងរាជអាវុធហត្ថ( ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៦)

(កំពង់ធំ)៖ នៅព្រឹកថ្ងៃចន្ទ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ( ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៦ )។

ពិធីអបអរសាទរនេះប្រព្រឹត្តទៅនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នៃកងរាជអាវុធហត្ថចំនួន៦៣នាក់ ក្នុងនោះ យោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈចំនួន៣០នាក់ផងដែរ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ជាពិសេសតែងតែយកចិត្តទុកដាក់ឱ្យតាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនជួបការលំបាក យោធិនពិការ ពលី មរណៈ និងថែទាំសុខភាពជាដើម។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានលើកឡើងបន្តថា ការចុះជួយ និងសួរសុខទុក្ខមិនចំពោះ តែយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈ ប៉ុណ្ណោះទេ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត កងរាជអាវុធហត្ថតែងតែចូលរួមយ៉ាងសកម្ម ក្នុងការជួយឧបត្ថម្ភ និងជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផងដែរ។

ជាចុងក្រោយលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានជូនពរដល់បងប្អូនជាយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈ សូមជួបប្រទះពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្ល្លៀតឡើយ។

សូមបញ្ជាក់ផងដែរថា ពិធីសំណេះសំណាលជាមួយនិវត្តជន ពិការ និងគ្រួសារពលីមរណៈ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈ ទាំង៣០នាក់ ក្នុងម្នាក់ទទួលបាន ÷ អង្ករ០១បេតូច ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ ទឹកសុទ្ធ០១កេស មីជាតិយើង០១កេស និហថវិកា១០០,០០០រៀល ផងដែរ៕ អត្ថបទ កងរាជអាវុធហត្ថកំពង់ធំ

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV