Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រង និងការ​ធានា​ការដោះស្រាយជីវភាពជូនយោធិន ស្របតាមគោលរបបកំណត់

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រង និងការ​ធានា​ការដោះស្រាយជីវភាពជូនយោធិន ស្របតាមគោលរបបកំណត់

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១០ កក្កដា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការងារគ្រប់គ្រង និងការ​ធានា​ដោះស្រាយជីវភាពជូនយោធិន ស្របតាមគោលរបបដែលក្រសួងការពារជាតិបានកំណត់ និងការបំពេញបន្ថែមលើគោលរបប ដោយត្រូវយកចិត្តទុកដាក់ចូលរួមក្នុងចលនាប្រឡងប្រណាំង លើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ លើកស្ទួយជីវភាពរស់នៅរបស់កងទ័ពឲ្យកាន់តែប្រសើរឡើង ។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ព្រមទាំងមេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័នចំណុះ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមការអញ្ជើញផងដែរ ។

លោកវរសេនីយ៍ទោ ជាវ សុធារិទ្ធ នាយផ្នែកហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្ដីពីការ គ្រប់គ្រង ត្រួតពិនិត្យ និងការធានាបើកចែកថវិកា តាមគោលរបបបានត្រឹមត្រូវ ។ ជាមួយនោះដែរ ក៏បានបញ្ជាក់អំពីការបើកប្រាក់បៀវត្សប្រចាំខែដោយអង្គភាពនីមួយៗ បានបើកប្រាក់គ្រប់ចំនួនជូនដល់ដៃយោធិនដោយមិនមានការបាត់បង់ ហើយកងឯកភាពនីមួយៗ ដែលរស់នៅប្រមូលផ្ដុំ បានធានាប្រាក់ហូបនៅតាមរោងបាយរបស់អង្គភាពខ្លួនតាមគោលរបបដែលកំណត់។

មេបញ្ជាការតាមបណ្ដាកងឯកភាពនីមួយៗ បានឡើងធ្វេី​បទអន្តរាគន៍​ និង​បញ្ជាក់បន្ថែមអំពីការធានាគ្រប់គ្រងកងកម្លាំង និងការធានាដោះស្រាយជីវភាពជូនយោធិនក្នុងអង្គភាពនីមួយៗបានយ៉ាងល្អប្រសើរ ។ ជាមួយនោះដែរ បានខិតខំប្រឹងប្រែងក្នុងការងារបង្ករបង្កើនផលដាំបន្លែបង្ការ និងចិញ្ចឹមសត្វ លើកស្ទួយជីវភាពរស់នៅបន្ថែមលើគោលរបបដែលថ្នាកលលេីបានកំណត់ ។ ហើយអង្គភាពមួយចំនួនទៀត ក៏បានបញ្ជាក់អំពីការចូលរួមចំណែកជួយដោះស្រាយ នូវរាល់ការលំបាករបស់យោធិនក្នុងអង្គភាព ក្នុងមនោសញ្ចេតនា​គោរព​ស្រឡាញ់​ និង​ជួយគ្នាទៅវិញទៅមក ក្នុងពេលដែលមានយោធិនក្នុងអង្គភាពជួបការលំបាកឬជួបគ្រោះថ្នាក់ដោយប្រការផ្សេងៗផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះមេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័នចំណុះ ព្រមទាំងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងសាមគ្គីឯកភាពគ្នា​ បំពេញភារកិច្ចតាមផែនការដែលថ្នាក់លើបានប្រគល់ជូនទទួលបានជោគជ័យគួរជាទីមោទនៈ ។ ជាមួយនោះដែរ មេបញ្ជាការគ្រប់បណ្ដាកងឯកភាពតែងតែបានផ្សារភ្ជាប់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិនក្រោមឱវាទ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់បណ្ដាកងឯកភាព ត្រូវតែស្មោះត្រង់បម្រើនិងដោះស្រាយការលំបាកជូនយោធិនក្រោមឱវាទ ដោយមិនត្រូវកិបគេងប្រវ័ញ្ចនៅគោលរបបរបស់បងប្អូន ជាដាច់ខាត​ ទោះបីដោយប្រការណាក៏ដោយ ។ ជាមួយនោះដែរ ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយជីវភាពជូនយោធិនក្រោមឱវ៉ាទឲ្យកាន់តែល្អប្រសើរឡើង  ដោយត្រូវចាត់ទុកយោធិនក្រោមឱវាទ ជាបង ជាប្អូន ជាក្រុមគ្រួសារតែមួយ ឬក្នុងនាមយើងជាឪពុក ជាម្ដាយ ត្រូវគ្រប់គ្រងថែរក្សាទាំងការស្លៀកពាក់ ហូបចុក និងការស្នាក់នៅឲ្យបានសមរម្យ ។ ត្រូវចាត់ទុកថាពេលយើងរស់នៅក្នុងអង្គភាព ត្រូវបានយុទ្ធមិត្តគោរពស្រឡាញ់  ពេលយើងចាកចេញ ត្រូវបានបងប្អូននៅក្នុងអង្គភាពនឹករលឹក ។ស្អាតទៅបាត់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV