Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ៖  ការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រមិនអាចផ្តាច់ចេញពីគ្នាបានឡើយ

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ៖  ការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រមិនអាចផ្តាច់ចេញពីគ្នាបានឡើយ

(កំពង់ធំ) ៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថាការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រមិនអាចផ្តាច់ចេញពីគ្នាបានឡើយ។

លោកជំទាវបានថ្លែងដូចនេះក្នុងពិធីប្រគេនបច្ច័យនិងទានចំណាំព្រះវស្សាដល់៤០វត្តស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅវត្តពុទ្ធរង្សី ហៅវត្តត្រពាំងព្រលិត ឃុំត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភារាជ រដ្ឋាភិបាលក្រុមប្រឹក្សាខេត្តកំពង់ធំ និង មន្ត្រីរាជការព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។

លោកជំទាវបន្តថា ការរៀបចំពិធីនេះឡើងគឺកើតឡើងពីការចូលរួមសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំនិងក្រុមការងារចុះជួយស្រុកកំពង់ស្វាយដើម្បីផ្សារភ្ជាប់នឹងគោរពប្រណិប័តន៍និងបានឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព ជំនឿសាសនានិងការ គោរពប្រណិប័តដ៏ជ្រាលជ្រៅចំពោះវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ព្រមទាំងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាព និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋយើង។

លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូចៅអធិការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត សប្បុរសជននានា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងសហការគ្នាទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ប្រកបដោយក្តីសោមនស្សរីករាយក្រៃលែង។

លើសពីនេះទៅទៀតការប្រគេនទៀនចំណាំព្រះវស្សានេះ បង្ហាញពីការសាមគ្គីភាពក្នុងសង្គមនិងគាំទ្រ លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ  និងដើម្បីឧទ្ទិស
មហាកុសលជូនដួងវិញ្ញាណក្ខន្ធជីដូន
ជីតាញាតិកាទាំងប្រាំពីរសន្តាន ព្រម
ទាំងវីរកងទ័ពដែលបានពលីជីវិតដើម្បី
ជាតិមាតុភូមិ ។

លោកជំទាវបន្តថាអ្វីដែលយើងកំពង់មានថ្ងៃនេះគឺដោយសារប្រទេសជាតិមានសុខសន្តិភាព  និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើមរបស់យើងគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

លោកជំទាវបានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកសូមជួយថែរក្សាការពារដល់បងប្អូនពុទ្ធបរិស័ទនិងក្រុមការងារជួបប្រទះតែសេចក្ដីសុខគ្រប់ៗគ្នា។

សូមបញ្ជាក់ថា វត្តនីមួយៗទទួលបាន:
ទៀនវស្សា១គូ អង្ករ៥០គីឡូ ទឹកសុទ្ធ ២កេះ ទឹកក្រូច២កេះ, ទឹកស៊ីអ៊ីវ១ យួរ  ទឹកត្រី១យួរ  ត្រីខ១យួរសៀង១កែវ ២ គីឡូ កន្លះ និងបច្ច័យមួយចំនួនផងដែរ ព្រមទាំងជូនតាយាយចំនួន២០០នាក់ ដោយម្នាក់ៗ ទទួលបានសារុងចំនួន១ ។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV