Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ជូនដំណើរមន្ត្រីនគរបាលជាតិ ចំនួន ៧៥ រូប ទៅបណ្តុះបណ្តាលនៅសាលានគរបាលជាតិភូមិភាគ៤

លោកឧត្តមសេនីយ៍ទោ ហេង សុផល ជូនដំណើរមន្ត្រីនគរបាលជាតិ ចំនួន ៧៥ រូប ទៅបណ្តុះបណ្តាលនៅសាលានគរបាលជាតិភូមិភាគ៤

(កំពង់ធំ)៖រសៀលថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរមន្ត្រីនគរបាលជាតិ ចូលសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី២០ លើកទី២  នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានសម្ដែងការស្វាគមន៍ ចំពោះវត្តមានអាណាព្យាបាល និងសូមចូលរួមអបអរសាទរ ចំពោះប្អូនៗ ដែលទទួលបានជ័យលាភី ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៥ ចំនួន១៣១ រូបឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។ ក្នុងនោះមន្ត្រីនគរបាលចំនួន ៧៥រូប ត្រូវបានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាឱកាសនេះ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំ ដល់សិក្ខាកាមទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ គោរពវិន័យ បទបញ្ជាផ្ទៃក្នុងវគ្គសិក្សា ខិតខំយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់ពិចារណាអំពីមេរៀន ដែលបង្ហាត់បង្រៀនដោយគ្រូបង្គោល និងសាកសួរនូវចំនុចទាំងឡាយដែលប្អូនៗមិនទាន់បានយល់ច្បាស់ និងចូលរួមពិភាក្សាដែលជាកត្តាទទួលបាននូវការយល់ដឹងបន្ថែម មិនត្រឹមតែប៉ុណ្ណោះស្របតាមសម័យបច្ចេកវិទ្យា មានភាពរីកចម្រើននាពេលបច្ចុប្បន្ន យើងអាចសិក្សាស្រាវជ្រាវមេរៀន បានគ្រប់ទីកន្លែងតាមរយៈបណ្ដាញអ៊ីនធឺណេត និងបណ្ដាញសង្គមនានា ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ។

ជាមួយគ្នានោះដែរ លោកស្នងការបានផ្ដាំផ្ញើ ដល់សិក្ខាកាម ត្រូវមានស្មារតីអំណត់ អត់ធ្មត់ តស៊ូ ពុះពាររាល់ឧបសគ្គ បង្កើនសាមគ្គីភាពក្នុងកិច្ចការងារជាក្រុម ចេះជួយគ្នាទៅវិញទៅមក និងយកចិត្តទុកដាក់ថែទាំសុខភាព ដើម្បីត្រៀមខ្លួនបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានសម្តែងនូវក្តីជឿជាក់ថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់នឹងវិលត្រឡប់ទៅបំពេញការងារនៅតាមអង្គភាពរៀងៗខ្លួន ដោយនាំយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន ទៅអនុវត្តក្នុងតួនាទី ភារកិច្ចប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋ ស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ៕ អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV