Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ឃុន ប៊ុនហួរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ឃុន ប៊ុនហួរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍

(កំពង់ធំ)÷ ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថកំពង់ធំ បានអញ្ជើញដឹកនាំ លោក លោកស្រី មេបញ្ជាការរងខេត្ត លោក នាយសេនាធិការរង ប្រធានមន្ទីរ ព្រមទាំងនាយទាហាន ជាច្រើនរូបទៀត នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ទោ ឃុន ប៊ុនហួរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ ទទួលមរណភាពកាលពីវេលាម៉ោង ២១:២៥នាទី នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ៥៤ឆ្នាំ(ដោយរោគាពាធ) សពតម្កល់ធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃអាទិត្យទី១២ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ  ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី តាំង សុខហ៊ាង ត្រូវជាភរិយា និងក្រុមគ្រួសារ និងបានបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ទោ ឃុន ប៊ុនហួរ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ នាយរងការិយាល័យអនុសេនីយ៍ទោ ណែម សុភីន-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV