Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រព្រឹត្តល្មើសមានទោស! ដុតព្រៃ និងដុតសំរាម(សំណល់រឹង) បង្កគ្រោះថ្នាក់ដល់សុខភាព និងបរិស្ថាន

ប្រព្រឹត្តល្មើសមានទោស! ដុតព្រៃ និងដុតសំរាម(សំណល់រឹង) បង្កគ្រោះថ្នាក់ដល់សុខភាព និងបរិស្ថាន

(កំពង់ធំ)÷ លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានមានប្រសាសន៍ថា ជនណាដែលបង្កឱ្យមានភ្លើងឆេះព្រៃ មិនថា ចេតនា ឬអចេតនាទេ ត្រូវទទួលទោសតាមច្បាប់ ដោយជាប់ពន្ធនាគារ និងត្រូវពិន័យជាប្រាក់ ឬពិន័យអន្តរការណ៍ជាប្រាក់ តាមកម្រិតដែលបានកំណត់ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ និងអនុក្រឹត្យលេខ១១៣ អនក្រ.បក ។

លោកបានបញ្ជាក់ថា ករណីបង្កដោយអចេតនា អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ១ ខែ ដល់ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លានរៀល ដល់ ១០០ លានរៀល។ ចំណែកករណីចេតនា អាចប្រឈមនឹងទោសធ្ងន់ធ្ងរ ជាប់ពន្ធនាគារពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ។

ប្រធានមន្ទីរបរិស្ថានលើកឡើងបែបនេះ នៅក្នុងបទសម្ភាសន៍ នាល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃនៅក្នុងខេត្តកំពង់ធំ ជា ពិសេសតំបន់ ដែលធ្លាប់កើតមានករណីភ្លើងឆេះ ដូចជា ព្រៃរបោះ ការដុតសម្អាតចម្ការ វាលស្មៅ ជញ្ជ្រាំងស្រូវ និងសំរាមជាដើម។

កន្លងមកពេលជិតដល់រដូវប្រាំង មន្ទីរបរិស្ថានតែងតែទទួលបានសេចក្តីណែនាំ ស្តីពីការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ហើយបានធ្វើការផ្សព្វផ្សាយបន្តជារៀងរាល់ឆ្នាំ។ឆ្នាំនេះ មន្ទីរបាន និងកំពុងផ្សព្វផ្សាយ ដូចជាតាមរយ:ការបិទផ្សាយ ការផ្សព្វផ្សាយផ្ទាល់ និងកំពុងរៀបចំសារសម្លេង ឃ្លីបវីដេអូ ផ្សព្វផ្សាយតាមបណ្ដាញសង្គម ដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈ។

លោកប្រធានមន្ទីរបរិស្ថាន បានបន្តថាការប្រព្រឹត្តល្មើស ក្រៅពីមានទោសតាមច្បាប់ ការដុតសំរាមនៅទីសាធារណៈ ឬភ្លើងឆេះព្រៃ វាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថានទៀតផង។ ផ្សែងកើតពីការដុតសំណល់ បញ្ចេញសារធាតុពុល ដូចជា ភាគល្អិតល្អិត PM2.5 ដែលអាចចូលជ្រៅទៅក្នុងសួត បង្កជំងឺហឺត រលាកសួត និងជំងឺបេះដូង។ ឧស្ម័នកាបូន ម៉ូណូអុកស៊ីត អាចបន្ថយអុកស៊ីសែនក្នុងឈាម ខណៈសារធាតុឌីអុកស៊ីន និងហ្វូរ៉ាន់ អាចបង្កជាជំងឺមហារីក និងប៉ះពាល់ប្រព័ន្ធបន្តពូជ។

លើសពីនេះ ផ្សែងខ្មៅ និងសារធាតុគីមីចេញពីការដុតសំរាម ឆេះព្រៃ ឬឆេះអ្វីផ្សេងទៀតមិនតាមលក្ខណៈបច្ចេកទេស វាទៅបំពុលខ្យល់ បំផ្លាញប្រព័ន្ធអេកូឡូស៊ី និងរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។ វាក៏ប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងវិស័យទេសចរណ៍ផងដែរ។

ជាមួយគ្នានេះ លោកសូមអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើង មិនដុតសំរាម ឬស្មៅស្ងួតដោយខ្វះការត្រួតពិនិត្យ មិនបោះកន្ទុយបារីចូលតំបន់ងាយឆេះ និងត្រូវរាយការណ៍ភ្លាមៗទៅអាជ្ញាធរមូលដ្ឋាន ប្រសិនបើឃើញមានភ្លើងឆេះព្រៃកើតឡើង។

ការការពារព្រៃឈើ និងបរិស្ថាន គឺជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា ដើម្បីថែរក្សាសុខភាព សុវត្ថិភាព និងអនាគតបៃតងសម្រាប់ជំនាន់ក្រោយ។ អត្ថបទការិយាល័យវិទ្យុ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV