Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សមាជិកព្រឹទ្ធសភា រៀបចំពិធីបង្សកូលរាប់បាត្រដល់ព្រះសង្ឃដើម្បីឧទ្ទិសដល់បុព្វការីជនមាតាបិតាទាំងប្រាំពីរសន្តាន នៅវត្តឥន្ទ្រីយ៍សំវរ: និងវត្តព្រះពុទ្ធជិនរាជ

សមាជិកព្រឹទ្ធសភា រៀបចំពិធីបង្សកូលរាប់បាត្រដល់ព្រះសង្ឃដើម្បីឧទ្ទិសដល់បុព្វការីជនមាតាបិតាទាំងប្រាំពីរសន្តាន នៅវត្តឥន្ទ្រីយ៍សំវរ: និងវត្តព្រះពុទ្ធជិនរាជ

(កំពង់ធំ) ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោកឧកញ៉ា គុយ លាងគី ព្រមទាំងក្រុមគ្រួសារបុត្រាបុត្រីបានអញ្ជើញចូលរួមបង្សុកូល រាប់បាត្រ ពូនភ្នំខ្សាច់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ  ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនិងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅវត្តឥន្ទ្រីយ៍សំវរ: ហៅវត្តកំពង់ធំ និងវត្តព្រះពុទ្ធជិនរាជ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ។
ក្នុងពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃនេះលោកជំទាវ និងក្រុមគ្រួសារបានឧទ្ទិសបួងសួងដល់មាតាបិតា បុព្វការីជនដែលបានចែកឋានទៅកាន់បេតលោកសូមទទួលបានមគ្គផលកុសលផលបុណ្យ និងសូមឲ្យទេវតាឆ្នាំថ្មីជួយថែរក្សាការពារក្រុមគ្រួសារលោកជំទាវ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានសេចក្តីសុខសេចក្តីចម្រើន ព្រមទាំងដួងវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខដែលបានលះបង់អាយុជីវិតការពារជាតិមាតុភូមិសូមឲ្យបានសោយសុខក្នុងសុគតិភព និងជូនពរដល់វីរៈកងទ័ពដែលកំពុងបំពេញបេសកកម្មការពារបន្ទាត់ព្រំដែន  សូមទទួលបាននូវសេចក្តីសុខសេចក្តីចម្រើននិងឈ្នះអស់មារសត្រូវ ។

សូមបញ្ជាក់ថាក្នុងពិធីនេះលោកជំទាវបានប្រគេននូវទេយ្យវត្ថុ បច្ច័យ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈផ្សេងៗ ទៀតដល់ព្រះសង្ឃ លោកអាចារ្យ លោកយាយលោកតា ផងដែរ។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV