ថ្ងៃចូលឆ្នាំថ្ងៃទី២ ប្រជាពលរដ្ឋយុវជនមកលេងយ៉ាងច្រើនកុះករអភិបាលខេត្តកំពង់ធំអំពាវនាវបងប្អូនប្រជាពលរដ្ឋចូលរួមលេងដោយគោរពយោគយល់អធ្យាស្រ័យគ្នា
(កំពង់ធំ)៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំអំពាវនាវបងប្អូនប្រជាពលរដ្ឋចូលរួមលេងដោយគោរពយោគយល់អធ្យាស្រ័យគ្នា
សង្គ្រាន្តកំពង់ធំឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិថ្ងៃទី២ត្រូវនឹងថ្ងៃទី១៥ខែ មេសា ឆ្នាំ២០២៦។
ក្នុងការមកលេងនៅសង្ក្រាន្តឆ្នាំថ្មីក្នុងខេត្តកំពង់ធំជាពិសេសមនុស្សច្រើនតែងតែមានការប៉ះពាល់ឬក៏ធ្វើឲ្យលើសលួសត្រង់កន្លែងណាមួយដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមមានការយោគយល់អធ្យាស្រ័យពីគ្នាទៅវិញទៅមកដោយសប្បាយដោយញញឹមដោយក្តីស្រឡាញ់ និងចូលរួមលេងល្បែងប្រជាប្រិយដើម្បីលើកស្ទួយវប្បធម៌ប្រពៃណីរបស់ជាតិយើង។




















![]()
