Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១

ខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១

(កំពង់ធំ)៖ បរិយាកាសនៃការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល អដ្ឋស័ក ព.ស.២៥៧០ នៅក្នុងខេត្តកំពង់ធំ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ និងមានសភាពអ៊ូអរយ៉ាងខ្លាំង ដោយមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញដើរកម្សាន្តសរុបប្រមាណ ១៥៤,០៧៩ នាក់។

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបខាងលើ រួមមាន៖ ទេសចរជាតិ៖ ចំនួន ៤៦០ នាក់. ទេសចរបរទេស៖ ចំនួន ១២០ នាក់ .ភ្ញៀវកម្សាន្តតាមរមណីយដ្ឋាននានា៖ ចំនួន ៣,៧៦០ នាក់។

ដោយឡែក ចំណុចទាក់ទាញបំផុតប្រចាំខេត្តគឺ «សង្រ្កាន្តកំពង់ធំ» ដែលរៀបចំឡើងនៅតាមបណ្តោយសួនច្បារដងស្ទឹងសែន ដោយមានបងប្អូនប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ រហូតដល់ទៅប្រមាណ ២៧,០០០ នាក់។ ទីនោះមានការរៀបចំជាការលេងល្បែងប្រជាប្រិយ រាំកម្សាន្ត និងការតាំងពិព័រណ៍ផ្សេងៗ បង្កើតបានជាបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង។ ទន្ទឹមនឹងនេះ ទំនៀមទម្លាប់ប្រពៃណីតាមបែបសាសនាក៏នៅតែមានសកម្មភាពយ៉ាងសកម្ម ដោយបងប្អូនប្រជាពលរដ្ឋប្រមាណ ១២២,៧៣៩ នាក់ បានអញ្ជើញទៅធ្វើបុណ្យទាន និងលេងកម្សាន្តតាមវត្តអារ៉ាមនានាទូទាំងខេត្តចំនួន ២៩៧ វត្ត (ក្នុងនោះមានវត្តមហានិកាយ ២៩៣ និងធម្មយុត្តិ ០៤)។

ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានអាជ្ញាធរខេត្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋមានសុវត្ថិភាព និងស្នាមញញឹម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ៕(អត្ថបទអ៊ុមញឹប)។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV