Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជានិច្ចកាលគោរពដឹងគុណជានិច្ចចំពោះវីរយុទ្ធជន ដែលបានពលីជីវិតក្នុងភារកិច្ចការពារបូរណភាពទឹកដី

យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជានិច្ចកាលគោរពដឹងគុណជានិច្ចចំពោះវីរយុទ្ធជន ដែលបានពលីជីវិតក្នុងភារកិច្ចការពារបូរណភាពទឹកដី

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃសីល ១៤ រោជ ខែដាច់ ដែលជាថ្ងៃវារ:ឡើងស័ក្ត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០  ។ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានស្មឹងស្មាត ដុតធូប គោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនដែលបានពលីជីវិតដ៏អង់អាចក្លាហានក្នុងភារកិច្ចការពារបូរណភាពទឹកដី ពីការរំលោភឈ្លានពានដ៍ឃោរឃៅព្រៃផ្សៃពីសំណាក់ទាហានសៀម មកលើដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។ ដែលពិធីនេះប្រព្រឹត្តទៅ​នៅ​ទី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ជានិច្ចកាល នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងក្រុមគ្រួសារ បានគោរពដឹងគុណជានិច្ច ចំពោះវីរភាពដ៏អង់អាវក្លាហាន របស់វីរយុទ្ធជន ដែលបានពលីជីវិតនៅក្នុងសមរភូមិ ដើម្បីការពារជាតិ និងមាតុភូមិកម្ពុជា។ ហើយយើងខ្ញុំទាំងអស់គ្នាសូមចងចាំជានិច្ច មិនអាចបំភ្លេចបានឡើយនូវគុណូបការៈរបស់វីរយុទ្ធជននៃយើង និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់ពួកគាត់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ថា៖ នៅមុនថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងក្រុមគ្រួសារ បានរៀបចំពិធីសូត្រមន្ត រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនរបស់យើងរួចមកហើយ។ ហើយថ្ងៃនេះ ជាថ្មីម្ដងទៀត ដែលជាថ្ងៃឧបោសថសីល និងជាថ្ងៃវារៈឡើងស័ក្ត ហើយជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងខ្ញុំទាំងអស់គ្នា សូមចងចាំ នឹងដឹងគុណមិនអាចបំភ្លេចបាន ឡើយ​ នូវវីរភាពដ៏ថ្លៃថ្លានេះ ហើយនិងសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរួមគ្នាជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសន្តិភាព និងការពារបូរណភាពទឹកដីរបស់យើង ដោយ​សន្តិវិធី​ ស្របតាមច្បាប់អន្តរជាតិមិនឲ្យមានការបាត់បង់ដោយការឈ្លានពានដោយកម្លាំងខុសច្បាប់បានឡើយ
។អត្ថបទតំបន់ផលទៅបាត់ការសឹករោងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV