Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអភិបាលស្រុកស្ទោង លើកទឹកចិត្តដល់យុវជនត្រូវថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិ និងល្បែងប្រជាប្រិយខ្មែរខ្មែរឱ្យបានគង់វង្ស

លោកអភិបាលស្រុកស្ទោង លើកទឹកចិត្តដល់យុវជនត្រូវថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិ និងល្បែងប្រជាប្រិយខ្មែរខ្មែរឱ្យបានគង់វង្ស

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងលើកទឹកចិត្តដល់យុវជនត្រូវថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិ និងល្បែងប្រជាប្រិយខ្មែរខ្មែរឱ្យបានគង់វង្ស  លោកសាយ គឹមឡម បានធ្វើការលើកទឹកចិត្តនេះក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញកំសាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មីជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅវត្តឥន្ទរង្សី ហៅវត្តហប់ ស្ថិតក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៥ ខែមេសាឆ្នាំ ២០២៦។

លោកបានលើកទឹកចិត្តបន្ថែមទៀត ដល់យុវជនត្រូវនាំគ្នាកំសាន្តសប្បាយឆ្នាំថ្មីប្រកបដោយការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ជាមួយនឹងការរាំលេងកម្សាន្ត ចង្វាក់រាំរបស់ខ្មែរ ការលេងល្បែងប្រជាប្រិយនានា ជាពិសេសគឺ លេងកម្សាន្តសប្បាយដោយភាពទទួលខុសត្រូវ និងមានភាពថ្លៃថ្នូរ។

ជាមួយគ្នានេះលោក សាយ គឹមឡម បានណែនាំដល់យុវជនក៏ដូចជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូល ត្រូវកំសាន្តសប្បាយជាមួយឆ្នាំថ្មីដោយការបើកបរឬបញ្ជាយានយន្តដោយគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ក្នុងការធ្វើដំណើរដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពទាំងអស់គ្នា។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកស្ទោង និងភរិយាព្រមទាំងសហការី ក៏បានលេងល្បែងកំសាន្តជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានដូចជាវាយក្អម និងទាញព្រ័តថែមទៀតផង ហើយលោកក៏បានឧបត្ថម្ភដល់លោកព្រះគ្រូចៅអធិការ និងអាចារ្យគណៈកម្មការវត្តនូវទឹកប្រាក់ចំនួន៤០ម៉ឺនរៀលថែមទៀត។

គួរបញ្ជាក់ផងដែរថា សង្ក្រាន្តវត្តហប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានអ្នកមកលេងកម្សាន្តប្រមាណជាង១ម៉ឺននាក់ផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV