សកម្មភាពជាច្រើនរបស់យុវជននាំគ្នាលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីថ្ងៃទី១
(កំពង់ធំ)៖សង្គ្រាន្តកំពង់ធំឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ សកម្មភាពជាច្រើនរបស់យុវជននាំគ្នាលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិថ្ងៃទី១ត្រូវនឹងថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២៦។
នៅក្នុងសកម្មភាពលេងល្បែងប្រជាប្រិយយុវជនបានលើកឡើងថាល្បែងល្បែងជាច្រើនដែលបានលេងនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានដូចជា ល្បែងល្បែងទាញព្រ័ត្រ ល្បែងចោលឈូង ល្បែង លាក់កន្សែង ល្បែងខ្លែងឆាបកូនមាន់ ល្បែងស្វាដណ្តើមស្លឹកឈើ ល្បែងបោះអង្គុញ ល្បែងបាយខុន ល្បែងចក្រត្រង្គ ជាដើម។
ជាមួយគ្នានេះដែរយុវជនដែលបានចូលរួមលេងល្បែងប្រជាប្រិយបានអំពាវនាវដល់យុវជនដទៃទៀតសូមឲ្យចូលរួមលេងល្បែងប្រជាប្រិយឲ្យបានច្រើនដើម្បីចូលរួមលើកស្ទួយវប្បធម៌ប្រពៃណីរបស់ជាតិយើងនិងជៀសវាងការលេងបាញ់ទឹក, ជះទឹក, គប់ស្បោងទឹក, លាបធ្យូង ប៉ាតម្សៅ ទះ គក់ដោយដៃ ឬវាយនឹងរំពាត់ទៅលើអ្នកដំណើរ, ការជិៈម៉ូតូបង្ហោះតាមដងផ្លូវ ,ហាមដាច់ខាតការលេងល្បែងស៊ីសង ដុតផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ។











![]()
