Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកតាំងគោក លើកទឹកចិត្តឱ្យប្រជាកសិករដាំដំណាំក្រោយប្រមូលផលស្រូវវស្សាហើយ

អភិបាលស្រុកតាំងគោក លើកទឹកចិត្តឱ្យប្រជាកសិករដាំដំណាំក្រោយប្រមូលផលស្រូវវស្សាហើយ

(ខេត្តកំពង់ធំ)÷ ក្រោយពីធ្វើការប្រមូលផលស្រូវរួចមក ប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក បានដាំដំណាំ ដូចជា ឪឡឹក ត្រសក់ ដើម្បីផ្គត់ផ្គង់ជីវិភាពរស់នៅ ក្នុងការកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅ និងគ្មានជាតិគីមីផងដែរ។ ទាំងនេះក៏ដោយសារតែនៅតំបន់នេះមានប្រភពទឹកគ្រប់គ្រាន់។
   
អាជ្ញាធរស្រុកតាំងគោក ដឹកនាំដោយលោកហាក់ ម៉ុងហួត អភិបាលស្រុកនាព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៦ បានដឹកនាំសហការីចុះសួរសុខទុក្ខ និងពិនិត្យមើលស្រូវ និងផលដំណាំរបស់បងប្អូនប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក។ នៅក្នុងការចុះសួរសុខទុក្ខនេះ ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះបន្លែបង្កាគ្រប់ប្រភេទ ដោយត្រូវដាំឆ្លាស់គ្នា ពោលគឺកុំដាំដំណាំដូចៗគ្នាច្រើនពេក ដែលនាំឱ្យមានការលំបាកក្នុងការរកទីផ្សារ ។
  
លោកអភិបាលស្រុកតាំងគោក បានបន្តទៀតថា ប្រជាកសិករ ដែលដាំបន្លែត្រូវគិតគូរពីផលប៉ះពាល់ និងសុខភាព របស់ប្រជាពលរដ្ឋ ដែលទិញបន្លែយកទៅធ្វើម្ហូបទទួលទាន គឺត្រូវប្រើជីធម្មជាតិ មិនត្រូវប្រើជីគីមីនោះឡើយ។ ម្យ៉ាងវិញទៀត បើសិនជាមានករណីជួប ប្រទះនូវបញ្ហាផលប៉ះពាល់ដល់ដំណាំ ដែលកំពុងដាំដុះ ត្រូវរាយការណ៍ជូនដល់មន្រ្តីជំនាញកសិកម្មស្រុក ឱ្យចុះទៅពិនិត្យ និងរកវិធីជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ។

ជាមួយគ្នានេះដែរលោកអភិបាលស្រុកតាំងគោក ក៏បានណែនាំដល់មន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុក ដាក់ចុះតាមមូលដ្ឋានឱ្យបានញឹកញាប់ ដើម្បីសួរសុខ ទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ហើយបើមានបញ្ហាកើតឡើង សូមរកដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។

លោកអភិបាលស្រុកក៏ក្រើនរំលឹកដល់អាជ្ញាធរឃុំផងដែរថា ត្រូវតាមដាននិងផ្សព្វផ្សាយជាប្រចាំនូវលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការធ្វើស្រែប្រាំងនៅតាមប្រព័ន្ធធារាសាស្រ្តចំនួន១៤ទីតាំង ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដោយសារក្រសួងធនធានទឹក និងឧតុនិយមបាននិងកំពុងសាងសង ជួសជុល ស្តាតឡើងវិញនូវប្រព័ន្ធធារាសាស្រ្ត ចៀសវាងពួកគាត់ធ្វើខ្វះទឹកខាត់បង់ពេលវេលា និងថវិការ។
ចំណែកប្រជាកសិករ រីករាយសប្បាយចិត្តយ៉ាងខ្លាំង និងថ្លែងអំណរគុណបំផុតពេលដែលឃើញថ្នាក់ដឹកនាំស្រុក តែងតែចុះសួរសុខទុក្ខ រហូតដល់កន្លែងដាំដុះបែប នេះ៕ អត្ថបទ រដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV