លោក ឃន ចាន់ថៃ នៅក្រុមការងារ បានចុះសួរសុខទុក្ខនិងនាំយកអំណោយអនុសាខាកាកបាទក្រហមស្រុកមកប្រគល់ជូនគ្រួសារដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន២ឃុំ ក្នុងស្រុកបារាយណ៍
(កំពង់ធំ)÷ ក្រុមការងារអនុសាខាកាកបាទក្រហមស្រុកបារាយណ៍ដឹកនាំដោយលោក ឃន ចាន់ថៃ ប្រធានអនុសាខាកាកបាទក្រហមស្រុក បានចុះសួរសុខទុក្ខនិងនាំយកអំណោយអនុសាខាកាកបាទក្រហមស្រុកមកប្រគល់ជូនគ្រួសារដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន២ឃុំគឺឃុំបាក់ស្នា និងឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។
ការចុះសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋលោក ឃន ចាន់ថៃ បានលើកឡើងថា ចំពោះឃុំគគីធំចំនួន៣គ្រួសារនៅភូមិតាពៅ÷ ១.ឈ្មោះ នាគ នី ភេទប្រុស អាយុ៣៣ឆ្នាំ។ ២.ឈ្មោះ ងិល សម្បត្តិ ភេទប្រុស អាយុ៤៣ឆ្នាំ។ ៣.ឈ្មោះ ម៉ៅ វង ភេទប្រុស អាយុ ២៨ឆ្នាំ អំណោយទទួលបានក្នុង១គ្រួសារមាន÷ អង្ករ៤៥គីឡូក្រាម គ្រឿងឧបភោគបរិភោក និងថវិកាក្នុង១គ្រួសារចំនួន៦០មុឺនរៀល។ ចំណែកឯឃុំបាក់ស្នា ចំនួន២គ្រួសារ នៅភូមិកំពង់ពោន÷ ១.ឈ្មោះ អុន ថា ភេទស្រី អាយុ៥៣ឆ្នាំ។ ២.ឈ្មោះ សន អុិន ភេទស្រី អាយុ៣៣ឆ្នាំ អំណោយទទួលបានមាន÷ អង្គ២៥គីឡូក្រាម ទឹក មី តង់ និងសម្ភារមួយចំនួន
និងថវិកាក្នុង១គ្រួសារចំនួន៤០មុឺនរៀលផងដែរ។
ជាចុងក្រោយលោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ បានចូលរួមសោកស្ដាយចំពោះគ្រោះធម្មជាតិ ដោយសារខ្យល់កន្ត្រាក់ ដែលបំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង និងខូចខាតទ្រព្យសម្បត្តិមួយចំនួន។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិពេលមានខ្យល់ ផ្គររន្ទះ សូមឱ្យមានការប្រុងប្រយ័ត្ន ចៀសវាងកុំឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វ។ អត្ថបទ រដ្ឋបាលស្រុកបារាយណ៍-ពិនិត្យដោយអ៊ុមញឹប។









![]()
