Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង ធ្វើពិធីបួងសួងសុំសេចក្តីសុខសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅប្រាសាទបន្ទាយស្ទោង

អភិបាលស្រុកស្ទោង ធ្វើពិធីបួងសួងសុំសេចក្តីសុខសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅប្រាសាទបន្ទាយស្ទោង

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញធ្វើពិធីបួងសួងសុំសេចក្តីសុខសប្បាយចម្រើនរុងរឿង ដល់មន្ត្រីរាជការប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងឆ្នាំថ្មី និងសុំពរជ័យផងទាំងឡាយពី ទេវតាឆ្នាំថ្មីព្រះនាមរាគ្យសាទេវី និងម្ចាស់បារមីទាំងអស់ដែលកំពុងឃុំគ្រងថែរក្សាប្រាសាទបុរាណបន្ទាយស្ទោង ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ក៏ដូចជាជួយថែរក្សាវីរៈកងទ័ពជួរមុខការពារព្រំដែនសុវណ្ណភូមិនៃយើងបានសុខសប្បាយឈ្នះអស់មាសត្រូវឈ្លានពានផងដែរ។

នៅក្នុងពិធីដ៏ នក្ខត្តឫក្សនេះ ក៏មានការលេងភ្លេងពិណពាទ្យថ្វាយដល់ម្ចាស់បារមីទាំងអស់ដែលបានស្នងរូបនៅក្នុងឱកាសនេះហើយលោកអភិបាលស្រុកស្ទោងបានចែកនូវសារុងចំនួន២០សារុង និងថវិកាសរុបចំនួន១លាន៥០ម៉ឺនរៀល ដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយស្ទោង ប្រជាការពារ និងលោកតាលោកយាយដែលបានអញ្ជើញនៅក្នុងកម្មវិធីដ៏រីករាយនេះផងដែរ។

សូមបញ្ជាក់ថា ប្រាសាទបន្ទាយស្ទោង ជាប្រាសាទឥដ្ឋ មានប្រវត្តិយ៉ាងជិតស្និទ្ធបំផុតទៅនឹងរឿងព្រេង និងប្រវត្តិសាស្ត្រនៃប្រវត្តិស្រុកស្ទោងរហូតមកដល់សព្វថ្ងៃនេះ  ហើយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន តែងតែធ្វើពិធីបួងសួងសុំពរជ័យនេះជារៀងរាល់ឆ្នាំកន្លងមកក៏ដូចជានៅក្នុងឆ្នាំនេះផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV