Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ណែនាំដល់អាជ្ញាធរឃុំ និងពលរដ្ឋត្រូវជួយថែរក្សាផ្លូវដែលក្រុមការងារធ្វើជូន

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ណែនាំដល់អាជ្ញាធរឃុំ និងពលរដ្ឋត្រូវជួយថែរក្សាផ្លូវដែលក្រុមការងារធ្វើជូន

(កំពង់ធំ)÷ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ណែនាំដល់អាជ្ញាធរឃុំ និងពលរដ្ឋត្រូវជួយថែរក្សាផ្លូវដែលក្រុមការងារធ្វើជូន  លោកផាង វី ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានណែនាំដូច្នេះក្នុងឱកាសដែលលោក ព្រមទាំងសហការី និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យមើលដំណើរការជួសជុលផ្លូវគ្រួសក្រហម១ខ្សែនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីពេលថ្មីៗកន្លងទៅនេះ។

លោកបានណែនាំបន្ថែមថាអាជ្ញាធរភូមិ/ឃុំ និងពលរដ្ឋអ្នកនៅអមសងខាងផ្លូវនេះត្រូវសហការរួបរួមគ្នាជួសជុលជាប្រចាំ ហើយកាយរំដោះទឹក និងកាយប្រព័ន្ធបង្ហូរទឹកអមសងខាងផ្លូវ ដើម្បីចៀសវាងនូវការដក់ទឹក កកស្ទះទឹក សម្រាម ដែលជាហេតុនាំឱ្យបង្ករការខូចខាតដល់ផ្លូវឬបាត់បង់សោភ័ណភាពអនាម័យ បរិស្ថាននៅសងខាងផ្លូវ ហើយបើយើងមានប្រព័ន្ធរំដោះទឹកអមសងខាងផ្លូវបានត្រឹមត្រូវ នឹងជួយឱ្យផ្លូវនេះកាន់តែមានគុណភាពប្រើប្រាស់បានយូរថែមទៀតផង។

ជាមួយនេះដែរប្រជាពលរដ្ឋរស់នៅក្នុងភូមិហប់ និងភូមិវាល ព្រមទាំងអ្នករស់នៅអមសងខាងផ្លូវនេះ បានសំដែងការសាទរ ត្រេកអរក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្រុមការងារ ជាពិសេសឯកឧត្តម ថោ ជេដ្ឋា  រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងសហការី ដែលតែងតែជួយឧបត្ថម្ភគាំទ្រកសាងនូវ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ជាពិសេសជួយជួសជុលផ្លូវ ដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមកនៅក្នុងភូមិ ជួយសម្រួលការធ្វើដំណើររបស់បងប្អូន ក៏ដូចជាសិស្សានុសិស្សទៅសាលារៀនប្រកបដោយសុវត្ថិភាព និងឆាប់រហ័សជាងមុន។

សូមបញ្ជាក់ថា ការជួសជុលផ្លូវគ្រួសក្រហមនេះមានប្រវែង១,២០០ម៉ែត្រ និងមានទទឹង ៦ម៉ែត្រ ស្ថិតនៅក្នុងភូមិហប់ និងភូមិវាល នៃឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV