ផ្លែល្មើស្រស់នៅចំការតាខ្នា ស្រុកស្ទោង ចាប់ផ្ដើមប្រមូលផលនៅពាក់កណ្ដាលខែមិថុនាខាងមុខនេះ
(កំពង់ធំ)៖ផ្លែល្មើជាដំណាំហូបផ្លែមួយប្រភេទ ដែលអាចច្នៃជាតំណាប់ផង និងអាចហូបស្រស់នៅពេលផ្លែវាទុំដោយឡែក ផ្លែល្មើស្រស់នៅចំការតាខ្នា ស្រុកស្ទោង ចាប់ផ្ដើមប្រមូលផលនៅពាក់កណ្ដាលខែមិថុនាខាងមុខនេះ។
តាមការបញ្ជាក់ពីលោក ម៉ាត់ ធា ជាមេការផ្នែកថែទាំចម្ការតាខ្នា បានប្រាប់អ្នកសារព័ត៌មានប្រចាំខេត្តកំពង់ធំនៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០២៦ចំការល្មើតាខ្នាស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ តាមបណ្ដោយផ្លូវជាតិលេខ ៦ ។
លោកបញ្ជាក់ទៀតថាផ្លែល្មើនៅចំការតែខ្នាមានរសជាតិផ្អែមជាប់មាត់ចង់ពិសារហើយពិសារទៀតមិនមានសារធាតុគីមីនោះទេបើប្រាក់ជីធម្មជាតិនិងជីកំប៉ុស្តិ៍តែប៉ុណ្ណោះ អាចបេះភ្លាមហូបភ្លាមបានហើយពូជល្មើនេះគឺពូជបាហ៊ី នឹង ខូលីស៊ី។
លោកបន្តថាបើសិនជាមានបងប្អូនណាចង់មកលេងឬថតរូបទុកជាអនុស្សាវរីយ៍និងចង់ជាវលក់បន្តសូមអញ្ជើញមកចម្ការផ្លែល្មើរតាខ្នា ធម្មជាតិពិតៗ ។





















![]()
