Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល អំពាវនាវ ដល់ប្រជាពលរដ្ឋ សូមចូលរួមសហការ ពាក់ព័ន្ធការងារសន្ដិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ

លោកឧត្តមសេនីយ៍ទោ ហេង សុផល អំពាវនាវ ដល់ប្រជាពលរដ្ឋ សូមចូលរួមសហការ ពាក់ព័ន្ធការងារសន្ដិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ

(កំពង់ធំ)៖ ព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្ត ដោយមានកងកម្លាំងនគរបាលចូលរួមចំនួន ៣៥៤នាក់។

បន្ទាប់ពីពិធីគោរពទង់ជាតិ លោកស្នងការបានមានប្រសាសន៍សំណេះសំណាល និងថ្លែងកោតសរសើរ ដល់កងកម្លាំងនគរបាលទាំងអស់ ដែលបានគោរព និងអនុវត្តតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនយ៉ាងសកម្ម ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការជាមួយសមត្ថកិច្ច ដោយផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា នៅពេលប្រទះឃើញ ឬមានការសង្ស័យលើសកម្មភាពខុសប្រក្រតីនានា ជាពិសេសករណីជនបរទេសដែលមកស្នាក់នៅ ឬប្រមូលផ្តុំដោយមិនប្រក្រតីនៅតាមមូលដ្ឋាន ដើម្បីឱ្យកម្លាំងជំនាញអាចចុះត្រួតពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកស្នងការបានបន្ថែមថា ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការកសាងសង្គមមួយដែលមានសុវត្ថិភាព និងគ្មានបទល្មើស ព្រោះកិច្ចការសន្តិសុខ មិនមែនជាភារកិច្ចរបស់សមត្ថកិច្ចតែមួយមុខនោះទេ ប៉ុន្តែត្រូវការការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប។

ប្រជាពលរដ្ឋអាចទាក់ទង និងផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖
• ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ៖ 097 778 0012 / 060 585 858
• អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន៖ 097 777 7396
• អធិការដ្ឋាននគរបាលស្រុកតាំងគោក៖ 097 858 5558
• អធិការដ្ឋាននគរបាលស្រុកបារាយណ៍៖ 097 622 2881
• អធិការដ្ឋាននគរបាលស្រុកសន្ទុក៖ 097 881 5858
• អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ៖ 092 900 027
• អធិការដ្ឋាននគរបាលស្រុកស្ទោង៖ 097 492 2555
• អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក៖ 097 870 6767
• អធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ៖ 097 752 7264
• អធិការដ្ឋាននគរបាលស្រុកសណ្ដាន់៖ 088 585 8488

ជាកិច្ចបញ្ចប់ លោកស្នងការបានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ ក្នុងការផ្តល់ព័ត៌មានអំពីបទល្មើស ឬករណីសង្ស័យផ្សេងៗ ដើម្បីឱ្យសមត្ថកិច្ចមានមូលដ្ឋានក្នុងការចុះបង្ក្រាបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕ ព័ត៌មានស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ  បានពិនិត្យដោយ ទៀក យ៉ុហ៊ន។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV