ឯកឧត្តមបណ្ឌិត ហេង សំណាង ៖ សាខាក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អ៊ិចផត ស្រុករវៀង ខេត្តព្រះវិហារ បានកសាងសមិទ្ធផលជាច្រើនជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ជីវភាពប្រពលរដ្ឋ
(កំពង់ធំ)៖ឯកឧត្តមបណ្ឌិត ហេង សំណាង ប្រធានសាខាក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អ៊ិចផតស្រុករវៀងខេត្តព្រះវិហារបានបញ្ជាក់ថាក្រុមហ៊ុនបានកសាងសមិទ្ធផលជាច្រើនជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ជីវភាពប្រពលរដ្ឋ ។
ឯកឧត្តមបណ្ឌិត ហេង សំណាង បានបញ្ចាក់ប្រាប់អ្នកយកព័ត៌មានថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ក្នុងពេលលោកបណ្ឌិតចុះពិនិត្យនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងបរិវេនក្រុមហ៊ុនស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ។
ឯកឧត្តមបណ្ឌិតបន្តថាក្នុងនាមក្រុមហ៊ុន ទ្រី ភាព ស៊ីមផត អិចផត សាខាស្រុករវៀង ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ ដែលជាស្នាដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពនៅកម្ពុជានិងជាប្រធានព្រឹទ្ធសភា បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងនោះក្រុមហ៊ុនបានទទួលសិទ្ធិពីរាជរដ្ឋាភិបាលតាមរយៈអនុក្រឹតលេខ៨២ អនក្រ.បកចុះថ្ងៃទី១១ឧសភា ២០១១ លើផ្ទៃដីសរុបចំនួន ៤.៨០០ហិកតា ។ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត សាខាស្រុករវៀងបានចូលរួមជាមួយរាជរដ្ឋាភិបាលលើគោលនយោបាយកាត់បន្ថយភាពក្រីក្រ ចំណាកស្រុកនឹងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមកដល់ពេលនេះក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការងារមានចំនួន១១៧២នាក់ ស្រី៤៩៧នាក់ដែលក្នុងនោះ ២០% ជាប្រជាពលរដ្ឋមូលដ្ឋាន និង៨០%ជាប្រពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗគ្នាដូចជាខេត្តកំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ស្វាយរៀង ឧត្តមានជ័យ បន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ… នាពេលអនាគតក្រុមហ៊ុននិងត្រូវការកម្លាំងពលកម្មសរុបប្រមាណ ២០០០នាក់។
ឯកឧត្តមបណ្ឌិតបន្តទៀតថាចាប់តាំងពីឆ្នាំ២០១១ មកក្រុមហ៊ុនបានដាំដុះកៅស៊ូចប់រួចរាល់តាមផែនការមេដែលបានគ្រោងទុកហើយបាននិងកំពុងបើកមុខចៀរជ័រលើផ្ទៃដី៨៥%នៃផ្ទៃដីដាំដុះកៅស៊ូសរុបទទួលបានទិន្នផលជ័រក្រែបប្រមាណជាង ៨ពាន់តោន ក្នុងមួយឆ្នាំ ក្រៅពីការងារដាំដុះថែទាំ ប្រមូលផលនឹងកែច្នៃកៅស៊ូ ក្រុមហ៊ុនបានកសាង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដើម្បីបម្រើដល់ការងារអភិវឌ្ឍនរបស់ក្រុមហ៊ុនផងនិងប្រជាពលរដ្ឋផងក្នុងនោះមាន បានកសាងនូវ ស្ពានបេតុង ទំនប់បង្ហូរទឹក ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គីសនី ជូនដល់បុគ្គលិកកម្មករប្រើប្រាស់ដោយឥតគិតថ្ល ផ្សារ ឱ្យប្រជាជននៅតំបន់នេះលក់ ដូរកសិផលដោយមិនគិតថ្លៃ ផ្ទះស្នាក់នៅរបស់បុគ្គលិកនិងកម្មករ ផ្ទះស្នាក់នៅគ្រូបង្រៀន និងគ្រូពេទ្យ សាលារៀន ជាដើម។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាដើម្បីឆ្លើយតបនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧និងតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្រុមហ៊ុនបានសម្រេចសាងសង់ មណ្ឌលសុខភាពមួយខ្នងដែលមានទំហំ ២១ម៉×២៣ម៉នៅលើផ្ទៃដីទំហំ៧០ម៉×២០០ម៉ មកដល់ពេលនេះសម្រេចបានប្រមាណ១០០% និងបានបំពាក់គ្រឿងបរិក្ខារពេទ្យរួចរាល់សម្រាប់បម្រើជូនដល់ប្រជាពលរដ្ឋនិងបុគ្គលិកកម្មករ ចំពោះករណីសង្គ្រោះបន្ទាន់ក្រុមហ៊ុនមានរថយន្តសម្រាប់ដឹកជញ្ជូនបុគ្គលិក កម្មករទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ២៤ម៉ោងផងដែរ។




















![]()
