Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ជំរុញឱ្យលោកនាយកសាលា លោកគ្រូអ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស បរិភោគអាហារដែលមានបរិមាណខ្លាញ់តិច អំបិលតិច ស្ករតិច និងហាត់ប្រាណ១ថ្ងៃឱ្យបាន៣០នាទី ដើម្បីឱ្យមានសុខភាពល្អ

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ជំរុញឱ្យលោកនាយកសាលា លោកគ្រូអ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស បរិភោគអាហារដែលមានបរិមាណខ្លាញ់តិច អំបិលតិច ស្ករតិច និងហាត់ប្រាណ១ថ្ងៃឱ្យបាន៣០នាទី ដើម្បីឱ្យមានសុខភាពល្អ

(កំពង់ធំ)÷ លោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា តំណាងលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ និងលោក ធៀប ប៊ុនធួន
តំណាងក្រុមហ៊ុនអូឡាម បានសហការជាមួយលោក ប៊ី រីដែន មន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល(WDF) លោកនាយកសាលា លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សប្រមាណចំនួន៤៨០នាក់ ត្រូវបរិភោគអាហារដែលមានបរិមាណខ្លាញ់តិច អំបិលតិច ស្ករតិច និងហាត់ប្រាណមួយថ្ងៃឱ្យបាន៣០នាទី ដើម្បីឱ្យមានសុខភាពល្អ ស្ថិតនៅសាលាបឋមសិក្សាសិរីសាមគ្គី  ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងពិធីនេះលោក ប៊ី រីដែន មន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល(WDF)បានលើកឡើងថា អង្គការហេលែន ខេលល័រអន្តរជាតិ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល(WDF) បានចាប់ដៃគូជាមួយក្រុមហ៊ុនអូឡាមអនុវត្តកម្មវិធីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជាតាមគ្រឹះស្ថានបឋមសិក្សាចំនួន១០ ក្នុងខេត្តកំពង់ធំមានស្រុកតាំងគោក២សាលា ស្រុកសន្ទុក៣សាលា និងស្រុកស្ទោងចំនួន៥សាលា។ ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងពីប្រភេទជំងឺមិនឆ្លងនានានៅកម្ពុជា ពិសេសជំងឺទឹកនោមផ្អែម ពីផលប៉ះពាល់ និងវិធានការការពារ ព្រមទាំងធ្វើយ៉ាងណាឱ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីកំណត់ប្រភេទអាហារផ្ដល់ផលល្អសម្រាប់សុខភាព និងអាហារប៉ះពាល់សុខភាព ដើម្បីផលិតបដាប្រភេទអាហារសុខភាព ដែលសម្រេចជាផ្លូវការឱ្យលក់ និងអនុញ្ញាតឱ្យសិស្សទទួលទានក្នុងសាលារៀន។

ថ្លែងនៅក្នុងកម្មវិធីនេះលោក ធៀប ប៊ុនធួនតំណាងក្រុមហ៊ុនអូឡាម បានសម្តែងនូវអំណរគុណ និងកោតសរសើរ ដ៏ស្មោះស្ម័គ្របំផុតចំពោះ ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ពិសេសលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចតាមតួនាទី និងទទួលខុសត្រូវរៀងៗខ្លួន ក្នុងមួយឆ្នាំសិក្សាកន្លងមក ប្រកបដោយជោគជ័យ គួរជាទីមោទនៈ។ សូមកោតសរសើរ ចំពោះការចូលរួម និងការជួយឧបត្ថម្ភ គាំទ្រ គ្រប់បែបយ៉ាង របស់គ្រួសារ សហគមន៍ អាជ្ញាធរដែនដី សប្បុរសជន និងដៃគូរអភិវឌ្ឍទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យអប់រំ នៅក្នុងខេត្តកំពង់ធំ ក្រោមពាក្យស្លោក « ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ »។

នៅក្នុងពិធីសំណេះសំណាលនេះផងដែរលោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា បានគូសបញ្ជាក់ថាក្រោមកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធតាមរយៈអង្គការហេលែន ខេលល័រអន្តរជាតិ បានជាប់ជ័យលាភីជាសាលារៀនអនុវត្តស្តង់ដាសាលាគម្រូ និងសាលារៀនចំនួន១ទទួលបានបណ្ណសរសើរក្នុងឆ្នាំ២០២៤ និង២០២៥ ពិសេសការជួយជ្រោមជ្រែងពីមូលនិធិជំងឺទឹកនោមផ្អែមពិភពលោក តាមរយៈអង្គការហេលែន ខេលល័រអន្តរជាតិ ក្នុងចំណោមសាលារៀនគោលដៅទាំង៤០សាលារបស់គម្រោង មានសាលារៀនចំនួន៦បានជាប់ជ័យលាភីជាសាលារៀនស្តង់ដាគំរូ ហើយសាលាចំនួន៩កំពុងត្រៀមចូលរួមប្រកួតប្រជែងយកជ័យលាភីជាសាលារៀនអនុវត្តស្តង់ដាសាលាគម្រូ ក្នុងឆ្នាំ២០២៦។ ជាមួយគ្នានោះ លោកប្រធានការិយាល័យបានអរគុណដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ និងពិសេសក្រុមហ៊ុនអូឡាម ដែលបានចាប់ដៃគូជាមួយអង្គការHelen Keller ក្នុងការរៀបចំតាំងពិព័រណ៍អាហារសុខភាព ដែលបានមកពីកសិផលសហគមន៍ នៅសាលាបឋមសិក្សាសិរីសាមគ្គីនាពេលនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់សុខុមាលភាពកុមារដែលជាអ្នកបន្តវេនជំនាន់ក្រោយ ។ អត្ថបទលោក ធូ កែវមុន្នី បានពិនិត្យដោយ ទៀក យ៉ុហ៊ន

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV